Part14

32 0 0
                                    

🌼 ចិត្តស្អប់បង្កប់ស្នេហ៍ 🌼

/ព្រឹកថ្ងៃថ្មី

នាងតូច អាន់ណា បានក្រោកពីដំណេកទៅតាមទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន តែព្រឹកនេះចម្លែកត្រង់ថារាងកាយរបស់នាងដូចជាមានរបស់ធ្ងន់ម្យ៉ាងសង្កត់ពីលើ។

ពេលនាងបើកភ្នែកឡើង ក៏ឃើញថាខ្លួនឯងនៅលើគ្រែ និងមានរង្វង់ដៃកក់ក្តៅឱបនាងជាប់ ថែមទាំងមុខសង្ហាររបស់គេនៅជិតមុខនាងបង្កើយ។

" អ្នកប្រុស!លោកធ្វើអីខ្ញ៉ំ? "

នាងតូចស្លេស្លា ស្រវាបេះដៃរបស់គេចេញ តែវាមិនបានសម្រេចទាល់តែសោះ។

" ឡូឡាស្អីទាំងព្រឹកហ្អា? "

ណាមជុន បើកភ្នែកមកទទួលពន្លឺព្រះអាទិត្យទាំងមិនចង់ បើមិនព្រោះតែាមហលេងស្រែករបស់ អាន់ណា ទេនោះគេប្រហែលជាដេកដល់ថ្ងៃចាំគូទបាត់ទៅហើយ គេខានដេកលក់ស្កប់ស្កល់បែបនេះយូរមកហើយ។

" លោកមកដេកឱបខ្ញ៉ំបានយ៉ាងម៉េច!លែងដៃពីចង្កេះរបស់ខ្ញ៉ំទៅ "

ទោះបីជាគេបើកភ្នែកហើយក៏ដោយ ណាមជុន នៅតែមិនព្រមលែងឲ្យរាងកាយរបស់ អាន់ណា មានសេរីភាពដដែល។

" នាងឡើងមកដេកឲ្យខ្ញ៉ំឱបខ្លួនឯង "

" កុហក! "

" គិតថាខ្ញ៉ំចិត្តល្អបីនាងមកដេកជិតឬ? ភ្លេចហើយមែនទេថាខ្ញ៉ំស្អប់នាង រឿងអីខ្ញ៉ំចង់ដេកជិតនាង? "

ទៅបំផុតអ្នកកម្លោះក៏ព្រមលែងដៃពីចង្លេះមួយក្តាប់របស់នាង ពេលបានការដោះលែងហើយ អាន់ណា រហ័សក្រោកពីគ្រែទៅឈរនៅជិតទ្វាបន្ទប់ទឹក និងសួរទៅកាន់គេថា៖

" ហេតុអីលោកឱបខ្ញ៉ំ? "

" ស្មានថាជាខ្នើយឱប ព្រោះវាទន់ដូចគ្នា "

" លោក! "

" រំខានណាស់ "

និយាយរួច ណាមជុន ចុះពីលើគ្រែដើរចេញពីបន្ទប់របស់នាងធ្វើមិនដឹងទុកឲ្យ អាន់ណា ឈរមួម៉ៅតែម្នាក់នេះ។

នាងប្រាកដក្នុងចិត្តច្បាស់ណាស់ ថាខ្លួនគ្មានថ្ងៃដេកមមើឡើងទៅដេកលើគ្រែជាមួយគេជាដាច់ខាត រឿងអីនាងឲ្យគេកេងចំណេញលើរាងកាយដែរនោះ?

ម្ចាស់បេះដូង❤️Where stories live. Discover now