🌼 ពិសេស 🌼
រូបភាពដែលបានកើតឡើងនៅក្នុងបន្ទន់ផ្លាស់ខោអាវធ្វើឲ្យ អាន់ណា មិនហ៊ានមើលមុខរបស់ ណាមជុន ចំៗ នាងធ្វើខ្លួនមិនត្រូវនោះទេ និងកាន់តែមិនយល់ពីសម្តីរបស់អ្នកកម្លោះ ដែលបាននិយាយមកកាន់នាង។
ក្រោយពីចេញពីហាងលក់សម្លៀកបំពាក់ អាន់ណា ក៏ស្ងាត់មករហូត ណាមជុន វិញក៏ដូចគ្នា មិនព្រមនិយាយអ្វីទាំងអស់ គិតតែពីបើកឡានទៅមុខជារឿយៗ។
មានច្រើនដងណាស់ដែលនាងបានឃើញ ណាមជុន មើលមកនាងហើយក៏ញញឹម នៅពេលដែលនាងលួចងាកទៅមើលមុខរបស់គេ។
កន្លងទៅជាងកន្លះម៉ោងឡានបានមកឈប់នៅមុខហាងស្ប៉ាយ៉ាងធំសម្បើមនៅកណ្តាលទីប្រជ៉ំជនរបស់ពួកអ្នកមានៗ។
ចតឡានស្រួលបួលហើយ ណាមជុន បានដើរមកបើកទ្វាឲ្យ អាន់ណា និងនិយាយទាំងសម្តីផ្អែមថា៖
" ចុះបានហើយក្មេងតូច "
នាងតូចភ្ញាក់ក្រញាងស្ទើរហោះទៅបុកនឹងកញ្ឆក់ឡានទៅហើយ។ ព្រោះមិននឹកស្មានថាប្រុសមាត់អាក្រក់ម្នាក់នេះនិយាយពាក្យផ្អែមល្ហែមមកកាន់នាងបានទាល់តែសោះ។
" ចា៎ "
នាងបានតែចុះពីឡានទាំងអឹមអៀន មិនហ៊ានសូម្បីតែទៅឈរក្បែរគេ តែទោះបីជានាងប្រឹងគេចវេះយ៉ាងណាក៏មិនអាចគេចផុតពីក្រញាំដៃឥន្ទ្រីរបស់អ្នកម្ខាងទៀតបានដែរ។
ណាមជុន បានលើកដៃទៅឱបចង្កេះតូចរបស់ អាន់ណា ឲ្យចូលទៅក្នុងហាងជាមួយគ្នា។ ឯអ្នកដែលត្រូវគេឱបវិញមុខក្រហមអស់ទៅហើយ តាំងពីកើតមកមិនធ្លាប់នៅក្បែរកៀកកិតជាមួយប្រុសណាពីមុនមកទេ ណាមជុន ជាមនុស្សទីមួយហើយ។
អ្នកកម្លោះឱនទៅមើលមុខក្រហមរបស់នាង ដឹងច្បាស់ណាស់ថានាងកំពុងតែអៀន គេពេញចិត្តពេលនាងបែបនេះខ្លាំងណាស់ ទន់ភ្លន់គួរឲ្យថ្នាក់ថ្នមជាទីបំផុត។
រាងក្រាស់សួរទៅកាន់នាងថា៖
" នៅគិតរឿងក្នុងបន្ទប់ផ្លាស់ខោអាវទៀតឬ? "
" អត់ទេ! "
នាងងើយមុខមកឆ្លើយតបប្រាប់អ្នកកម្លោះទាំងរដាក់រដុប ធ្វើឲ្យ ណាមជុន អស់សំណើចចំពោះកាយវិការរបស់នាងតែម្តង។
