Part13

45 0 0
                                    


                               🌼 ប្រុសមាត់ដាច 🌼

មិនថានាងធ្វើយ៉ាងណានោះទេ ណាមជុន នៅតែមានការយល់ច្រលំមកកាន់នាងជានិច្ច។

ក្រោយពីស្តីបន្ទោសឲ្យនាងរួចហើយ ណាមជុន ស្រាប់តែបាត់ស្រមោល មិនដឹងជាបាត់ទៅណា។ ធ្វើឲ្យនាងអាចរៀបចំបន្ទប់របស់គេបានយ៉ាងស្រួលចិត្ត។

បញ្ចប់កិច្ចការរបស់ខ្លួនរួចអស់ហើយ អាន់ណា ក៏មកងូតទឹកជម្រះរាងកាយ និងជម្រះពាក្យសម្តីយ៉ាប់ៗរបស់អ្នកកម្លោះចេញពីខួរក្បាលឲ្យអស់។

ហើយដោយសារស្អែកនេះមានការប្រលងនៅពេលថ្ងៃ ទើបនាងតូចត្រូវមើលមេរៀនរំលឹកឲ្យចងចាំជាក់ច្បាស់។

ពេលវេលាកន្លងផុតទៅដល់ម៉ោង១១យប់ ទើបនាងតូចបញ្ចប់ការមើលមេរៀនរបស់ខ្លួន បិទភ្លើងឡើងលើគ្រែដើម្បីសម្រាក។

កំពុងតែសម្ងំដេកជិតលក់ទៅហើយ ស្រាប់តែទ្វាបន្ទប់របស់នាងត្រូវមានអ្នកណាមកគោះខ្លាំងៗ។

" មេការ គីម ឬ? "

នាងតូចមិនទាន់ចេញទៅបើកទ្វាភ្លាមៗ នាងក្រោកអង្គុយរួចស្រែកសួរទៅអ្នកខាងក្រៅ តែគ្មានការឆ្លើយតប។

តុក/តុក

អាន់ណា ចុះពីគ្រែបើកភ្លើងឲ្យភ្លឺពេញបន្ទប់ និងរត់ទៅយកកូនកន្ត្រៃមកកាន់ក្នុងដៃជាប់ យ៉ាងណាការពារវាប្រសើរជាងព្យាបាលដែរ។

ស្រីស្រស់ចាប់គន្លឹះទ្វារួចបើកមួយទំហឹង និងយារកន្ត្រៃខ្ពស់ បើអ្នកម្ខាងទៀតចង់ធ្វើអ្វីមិនល្អ នឹងបានចាក់គេតែម្តង។

" អ្នកប្រុស! "

កន្រ្តៃត្រូវបានធ្លាក់ពីដៃទៅជ្រុះលើឥដ្ឋ រាងកាយធ្ងន់ដូចដំរីសាររបស់ ណាមជុន បានដួលមកលើនាងទាំងភ្នែនតែម្តង ធ្វើឲ្យ អាន់ណា បាត់ជំហរដួលទៅលើឥដ្ឋដោយមានអ្នកកម្លោះមកសង្គ្រុបពីលើនាង។

" លី អាន់ណា!ស្រីអាក្រក់ "

ណាមជុន និយាយទាំងមិនបើកភ្នែក និងស្អុយក្លិនស្រាហួងតែម្តង។ នេះសូម្បីតែពេលស្រវឹងហើយក៏នៅមិនឈប់ស្អប់នាងទៀតឬ?

នាងតូច ស្រដីឡើងទាំងរលីងរលោងទឹកភ្នែក៖

" លោកស្អប់ខ្ញ៉ំដល់ថ្នាក់នេះឬ? "

ម្ចាស់បេះដូង❤️Where stories live. Discover now