🌼 បងវិះតែធ្វើបាបអូនទៅហើយ 🌼
#ព្រឹកថ្ងៃថ្មី
ថ្ងៃនេះមុនពេលទៅសាលារៀន អាន់ណា បានឡើងមករកអ្នកកម្លោះដល់ក្នុងបន្ទប់ទាំងព្រឹក ដើម្បីស៉ំការអនុញ្ញាតទៅលេងលោកយាយរបស់ខ្លួន ព្រោះតែថ្ងៃនេះជាខួបកំណើតរបស់នាង។
តុក~តុក
នាងតូចគោះទ្វាជាមុន ទោះជាពេលនេះខ្លួនមានឋានះពិសេសក្នុងចិត្តរបស់ ណាមជុន ក៏ពិតមែន ក៏នាងនៅតែមុនហ៊ានដំឡើងរឹកចេញចូលបន្ទប់របស់គេតាមអំពើចិត្តដែរ។
មួយសន្ទុះទើបបានឮសម្លេងរបស់ម្ចាស់បន្ទប់បន្លឺឡើង បង្ហាញឲ្យដឹងថាគេកំពុងតែគេង ហើយនាងបានមករំខានដំណេកដ៏សែនសុខស្រួលរបស់គេហើយ។
" អ្នកណា! "
" គឺខ្ញ៉ំអ្នកប្រុស!"
ពេលដឹងថាអ្នកណាមករកខ្លួន ណាមជុន ក៏អនុញ្ញាតឲ្យចូលមកខាងក្នុងបន្ទប់។
" ចូលមក! "
អាន់ណា បើកទ្វាចូលទាំងញញើតៗក្នុងចិត្ត ព្រោះមិនដឹងថា ណាមជុន គេស្លៀកពាក់បានសមរម្យឬអត់។ តែក៏ធូរចិត្តដូចគ្នាដែលថ្ងៃនេះគេពាក់អាវគេងបានត្រឹមត្រូវ។
" មកអង្គុយត្រង់នេះមក! " អ្នកកម្លោះចេញបញ្ជាទាំងមិនព្រមបើកភ្នែក ទះលើពូកថ្នមៗឲ្យនាងតូចមកអង្គុយជិតខ្លួន
" ចា៎ " ទោះក្នុងចិត្តលួចភ័យក៏ពិតមែន អាន់ណា នៅតែធ្វើចិត្តក្លាហានទៅអង្គុយកន្លែងដែល ណាមជុន បានទះ
គ្រាន់តែនាងដាក់បង្គុយមិនទាន់ស្រួលបួលផង ក៏ត្រូវរង្វង់ដៃរឹងមាំឱបចង្កេះជាប់ ថែមទាំងដាក់ក្បាលកើយលើភ្លៅរបស់នាងទៀតផង អាន់ណា អៀនឡើងមុខក្រហមអស់ទៅហើយ ជាពិសេសសភាពរបស់ ណាមជុន ពេលនេះចំជាស៊ិចស៉ីខ្លាំងណាស់។
" មានអីក៏ឆាប់និយាយមក " ណាមជុន និយាយទាំងមិនព្រមបើកភ្នែក ថែមទាំងត្រសុលមុខមកក្បែរពោះរាបស្មើរបស់នាងល្អិតទៀតផង
" ថ្ងែនេះខ្ញ៉ំស៉ំមកផ្ទះយឺតបានទេ? "
" ហេតុអី? " គ្រាន់តែបានឮថានាងមិនព្រមមកផ្ទះភ្លាមៗបន្ទាប់ពីចុះពីរៀន ធ្វើឲ្យអ្នកកម្លោះបើកភ្នែកស្រឡះតែម្តង និងសម្លឹងមុខនាងដើម្បីចាំកំហុស
