Part 26

11 1 0
                                        


🌼 ផ្កាយរបស់បង 🌼

ក្រោយចេញពីបន្ទប់របស់ អាន់ណា ហើយ អ្នកកម្លោះបានឡើងទៅបន្ទប់ខ្លួន ងូតទឹកដើម្បីជួយឲ្យអារម្មណ៍តប់ប្រមល់របស់ខ្លួនរំសាយទៅតាមតំណក់ទឹកឲ្យអស់។

មកដល់ពេលនេះគេគិតលែងចេញហើយ ថាត្រូវធ្វើបែបណាចំពោះរឿងរបស់ អាន់ណា គេគួរប្រាប់ការពិតឲ្យនាងបានដឹងឬអត់ បន្ទាប់ពីប្រាប់ហើយ គេមានឱកាសបាននាងមកថ្នាក់ថ្នមដែរទេ? តែបើមិនប្រាប់ការពិតឲ្យនាងបានដឹង គេជាមនុស្សអាត្មានិយមពេកឬអត់?

គំនិតជាច្រើនកំពុងប្រឆាំងគ្នាក្នុងខួរក្បាលរបស់គេ តើគួរជ្រើសរើសផ្លូវមួយណាទៅ ទើបជាច្រកចេញដ៏ល្អសម្រាប់គ្រប់គ្នា?

បន្ទាប់ពីចំណាយពេលគិតជាយូរ ណាមជុន សម្រេចចិត្តចេញមករៀបចំខ្លួន ព្រោះថាបើនៅបន្តគិតទៀត ក៏គិតមិនចេញអីដែរ។

យប់នេះគេមានគម្រោងនាំ អាន់ណា ចេញទៅញ៉ំាអាហារនៅខាងក្រៅម្តង ដើម្បីប្រារព្ធពីធីខួបកំណើតឲ្យនាង ។

រៀបចំខ្លួនរួចរាល់អស់ហើយ ណាមជុន បានសម្តៅមកបន្ទប់របស់ អាន់ណា មិនដឹងថាថ្មើនេះ នាងរៀបចំខ្លួនហើយឬនៅ។

តុក~តុក

ណាមជុន គោះទ្វាជាមុន ជៀសវាងបើកចូលទៅទាំងគ្មានការអនុញ្ញាត បើសិនជាចៃដន្យបើកទ្វាទៅចំពេលនាងក្នុងសភាពមិនសមរម្យនោះ គេច្បាស់ជាពិបាកគ្រប់គ្រងអារម្មណ៍មិនខានទេ ព្រោះហេតុការណ៍កាលពីមុននេះបង្ហាញច្បាស់ណាស់ ថាគេចង់ចាប់ អាន់ណា សង្គ្រប់លើគ្រែគ្រប់ពេលវេលា។

«អ្នកប្រុស» មិនដល់មួយដង្ហើមផង ទ្វាបន្ទប់បានបើកឡើង ដោយស្រីស្រស់ក្នុងឈុតដែលគេបានរើស

«រួចហើយឬនៅ?» ណាមជុន សួរទៅនាងព្រមទាំងមានស្នាមញញឹមលើមុខ

«ចាស៎រួចហើយ!» អាន់ណា ញញឹមតបដោយទឹកមុខស្រស់ស្រាយ ថែមទាំងលួចរំភើបក្នុងចិត្ត ដឹងច្បាស់ថា ណាមជុន ប្រាកដជានាំនាងទៅកន្លែងណាពិសេសមិនខាន មិនចឹងទេ គេមិនត្រៀមឈុតបែបនេះឲ្យនាងឡើយ

You've reached the end of published parts.

⏰ Last updated: Dec 17, 2025 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់បេះដូង❤️Where stories live. Discover now