Charter 32

325 11 3
                                        

អ៊ុនជូចូលមកក្នុងបន្ទប់អង្គុយនៅលើគ្រែទាំងទឹកមុខមានកំហឹង ព្រមទាំងបានវាយទៅលើពូកមួយដៃ។

" យើងនឹងមិនចុះចាញ់នាងឡើយ យើងនឹងរកមធ្យោបាយយកគេមកវិញឱ្យបាន " នាងក្ដាប់ដៃជាមួយនឹងកម្រាលពូកយ៉ាងជាប់ព្រមជាមួយទឹកមុខយ៉ាងពឹសពុល។

ថ្ងៃថ្មី 

នាពេលដែលយូជីត្រឡប់មកពីរៀនវិញ នាងមានអារម្មណ៍ថាដូចជាអផ្សុកណាស់ ដូច្នេះក៏សម្រេចសម្រេចចិត្តថាទៅរកជុងហ្គុកដល់ក្រុមហ៊ុនតែម្ដង។

មកដល់មុខការិយាល័យជុងហ្គុកនាងក៏បានបើកទ្វារចូលមកចៃដន្យក៏ឃើញថាជុងហ្គុកកំពុងតែបីត្រកងអ៊ុនជូ នាងទម្លាក់ទឹកមុនចុះមិនសប្បាយចិត្ត។ អ៊ុនជូនាងងាកមកឃើញ

" អ្ហុះ! " នាងរើខ្លួនចេញពីជុងហ្គុក ជុងហ្គុកងាកមកឃើញថាជាយូជី ឃើញទឹកមុខនាង នាយក៏ទាយដឹងក្នុងចិត្ត
" ចៃដន្យខ្ញុំក្រលាចជើង ទើបគាត់មកជួយទ្រខ្ញុំ នាងកុំគិតច្រើនអី " សម្លេងនាងនិយាយធម្មតា តែទឹកមុខនាងមិនធម្មតានោះឡើយ យូជីអាចមើលដឹងពីបំណងនាង
" មែនហើយ " ជុងហ្គុកបានដើរមកក្បែរយូជី ដោយដៃលូកមកឱបចង្កេះនាង
" មិនអីទេ បើវាជារឿងចៃដន្យ "
" អស់ការហើយ ខ្ញុំសុំត្រឡប់ទៅធ្វើការបន្តហើយ " នាងក៏បានដើរចាកចេញទៅ
" ហេតុអីក៏មក? "
" នៅផ្ទះអផ្សុកទើបមករកបង "
" ចុះញ៉ាំបាយឬនៅ? "
" នៅទេ ចង់មកញ៉ាំបាយជាមួយបង " ជុងហ្គុកញញឹមហើយមើលម៉ោងលើនាឡិកាដៃ
" ពួកយើងទៅឥឡូវតែម្ដងទៅ ដល់ម៉ោងបាយហើយ "
" ចាស " អ្នកទាំងពីរក៏បណ្ដើរគ្នាចេញទៅយ៉ាងស្អិតរមួត សកម្មភាពមួយនេះក៏ត្រូវបានឃើញដោតអ៊ុនជូផងដែរ។

នាពេលយប់

យូជីដែលស្ថិតក្នុងឈុតគេង នាងបានចុះមកក្រោមយកទឹកដោះគោផឹក ជួនជាចៃដន្យក៏ឃើញថាអ៊ុនជូនាងក៏កំពុងតែយកទឹកផឹក។ នាងឃើញហើយដើរទៅយកទឹកដោះគោទាំងមិនខ្វល់ពីអ៊ុនជូ។

" យកឱ្យជុងហ្គុកមែនទេ? "
" ចាស? "
" ជុងហ្គុកមិនចូលចិត្តទឹកដោះគោទេ " យូជីឮហើយងាកសម្លឹងមកអ៊ុនជូ ទាំងមិនហាស្ដីមួយម៉ាត់
" សូមទោស!ខ្ញុំមិនគួរនិយាយទេ តែធម្មតានៅពេលដែលយើងដឹងចណង់ចំណូលចិត្តនរណាម្នាក់ ហើយចេះតែច្រឡំមាត់និយាយទាំងមិនដឹងខ្លួន " ថាហើយនាងក៏ដើរចេញទាំងស្នាមញញឹមចុងមាត់
" នរណាថាខ្ញុំយកឱ្យគាត់ ខ្ញុំយកផឹកខ្លួនឯងតើ " ថាហើយនាងក៏យកទឹកដោះគោចាក់ដាក់កែវលើកអកផឹកមួយកែវឡើងអស់ហើយក៏ដើរឡើងទៅវិញទៅ។

អ៊ុនជូអង្គុយសម្លឹងមើលខ្លួនឯងក្នុងកញ្ចប់ទាំងសិតសក់បណ្ដើរបញ្ចេញស្នាុមញញឹមបណ្ដើរ។

" តែមានរឿងនោះកើតឡើងម្ដងហើយ វាប្រាកដជាមានលើកទី2 ទី3 វាមិនងាយទេ  " នាងញញឹមយ៉ាងពឹសពុល ទាំងក្នុងខ្លួនមានល្បិចកលជាច្រើន។

ខានសរសេរយូរចង់ភ្លេចសាច់រឿងអស់ ដឹងណាណីទេ ចឹងអីចង់សរសេររឿងថ្មី 🌚

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now