យូជីនាងបានចូលមកអង្គុយនៅលើគ្រែសម្លឹងមើលជុងហ្គុកដែលអង្គុយនៅតុធ្វើការរបស់ពិនិត្យមើលឯកសារក្នុងកុំព្យូទ័រ។
" បង! "
" ហឹម? "
" បងចូលចិត្តទឹកដោះគោទេ "
" ទេ! "
" ចុះបើអូនយកឱ្យបងផឹក បងនឹងផឹកវាទេ តែប្រហែលជាបងមិនផឹកឡើយព្រោះបងមិនចូលចិត្ត " នាងទម្លាក់ទឹកមុខចុះទាំងអាក់អន់ចិត្ត នាយឮហើយក៏ងាកមករកនាង
" អ្នកណាថា " នាយក៏ងើបដើរមកអង្គុយក្បែរនាយដោយឱបចង្កេះ
" បងប្រាកដជាផឹកឱ្យតែអូនចង់ឱ្យបងផឹក តែបើទឹកដោះស្រស់ៗបៅភ្លាមៗ បងកាន់តែមិនបដិសេធ " នាយនិយាយដោយសម្លឹងមើលទៅកាន់ដើមទ្រូងរបស់នាង នាងឮហើយក៏នាងយកដៃខ្ទប់ទ្រូង
" បងពិតជាខូចណាស់ "
" ខូចព្រោះស្រឡាញ់អូន " និយាយហើយនាយក៏ឱនទៅថើបមាត់នាង ហើយផ្ដួលនាងទៅលើពូកបឺតមាត់គ្នាយ៉ាងរោលរាល បន្ទាប់មកសម្លៀកបំពាក់ក៏ចាប់ផ្ដើមដោះចេញម្ដងៗមួយៗរហូតទាល់តែអស់ សង្គ្រាមស្នេហ៍ក៏បានកើតឡើង។
យូជីបានងើបរៀបចំអាហារពេលព្រឹកសម្រាប់ជុងហ្គុក ទោះយប់មិញនាងត្រូវបានលេងធ្ងន់ដៃពីជុងហ្គុកក៏ដោយក៏នាងនៅតែព្យាយាមងើបមកធ្វើម្ហូបអាហារសម្រាប់នាយដែរ ព្រោះមិនចង់ឱ្យជនទី3ខ្លះឆ្លៀតឱកាសយកចិត្តនាយពេក។
" រួចហើយ " នាងសម្លឹងមើលអាហារទៅលើតុទាំងស្នាមញញឹម សប្បាយចិត្តដែលខ្លួនបានបញ្ចេញស្នាដៃធ្វើម្ហូបសម្រាប់នាយ។
ស្របពេលនោះអ៊ុនជូនាងក៏បានដើរចូលមក។
" នេះចេះធ្វើម្ហូបដែរហ្ហ៎ " នាងសួរចេញមកដូចលក្ខណ:ចង់ឌឺយូជីតែម្ដង យូជីឮហើយប្រក្រសែភ្នែកសម្លក់យកតែម្ដង។
" ប្រាកដជាចេះហើយ " ជុងហ្គុកក៏បានមកល្មម យូជីឃើញហើយញញឹមដើរចូលទៅរកនាយដោយឱបដៃនាយ នាំនាយមកតុអង្គុយ ហើយនាងក៏អង្គុយក្នែរនាយ អ៊ុនជូនាងក៏អង្គុយទាំងមុខក្រងូវ។
" បងមើលទៅ នេះជាអាហារដែលអូនធ្វើ "
" ពិតមែន? ដូចជាទំនង "
" ត្រូវតែទំនង "
" អញ្ចឹងបងឆាប់ភ្លក់ទៅ " នាយឮហើយក៏ភ្លក់ យូជីមើលមុខនាយរងើចាំចម្លើយរបស់នាយ។
" យ៉ាងម៉េចឆ្ងាញ់ដែរទេ? "
" អឹម!ឆ្ងាញ់ ឆ្ងាញ់ណាស់ "
" ពិតមែន ប្រសើរណាស់ " នាងញញឹមរីកដូចគ្រាប់ជី ពេលដែលឮជុងហ្គុកសរសើរ ឯអ៊ុនជូវិញ លួចពេបមាត់ជ្រេញនឹងនាង យូជីនាងឃើញដែរ តែនាងមិនខ្វល់ជាមួយទេ។
_____
អេតមីនសរសេរបានតែប៉ុណ្ណឹងទេ សូមកុំប្រកែប្រកាន់
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
Ficción Generalព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Start 11.09.2023
