🩸ផ្ដើមរឿង🩸

1.2K 98 9
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🩸ផ្ដើមរឿង🩸

សម្លេងផ្គរលាន់គ្រាំងៗ តាមដោយតំណក់ទឹកភ្លៀងធ្លាក់មកជោកជាំ នារាត្រីសូន្យសុង។ សម្លេងទឹកភ្លៀងទង្គិចនឹងដំបូល អមដោយផ្គររណ្ដំ ប្រៀបបាននឹងបទបំពេរឲ្យអ្នកនៅក្នុងផ្ទះ លង់លក់ស្កប់ស្កល់។ តែមានក្មេងតូចវ័យ ១០ ឆ្នាំម្នាក់ ដើរឱបតុក្កតាចេញពីបន្ទប់តាំងៗ ក្នុងបំណងទៅរកឪពុកម្ដាយ ដែលគេងនៅបន្ទប់មួយទៀត ព្រោះតែខ្លាចសម្លេងផ្គររន្ទះនៅខាងក្រៅ។

ពេលដើរមកដល់មុខទ្វារ ក៏បានប្រទះឃើញថា ទ្វារបន្ទប់បែរជាចំហចោលទៅវិញ។ ក្មេងតូចហាក់ងឿងឆ្ងល់បន្តិច តែក្រោយមកក៏មិនបានគិតវែកញែកអ្វី ហើយត្រៀមនឹងបើកទ្វារចូលទៅគេងជាមួយឪពុកម្ដាយ។ ក៏ប៉ុន្តែរំពេចនោះ កែវភ្នែកមូលក្លំបើកឡើងធំៗយ៉ាងភ្ញាក់ផ្អើល ព្រោះតែរូបភាពដ៏គួរឲ្យតក់ស្លុតនៅចំពោះមុខ។ បុរសមាឌធំស្លៀកឈុតខ្មៅក្រិប បិទបាំងមុខមាត់នៅសល់តែរង្វង់ភ្នែក កំពុងតែប្រើកាំបិត ចាក់ទម្លុះលើរាងកាយរបស់ឪពុកម្ដាយ ដែលកំពុងតែដេកស្ដូកស្ដឹងនៅលើគ្រែ។

ប៉ា ម៉ាក់...

ឈាមក្រហមឆ្អិនឆ្អៅ ខ្ទាតខ្ចាត់ខ្ចាយពេញបន្ទប់ រហូតក្លាយជាថ្លុកឈាមលិចលង់រាងកាយអ្នកទាំងពីរ។ ជើងតូចឈានថយក្រោយសន្សឹមៗ ខណៈដែលកែវភ្នែកនៅសម្លឹងទៅខាងមុខមិនព្រិច សូម្បីតែសម្លេងស្រែកសុំជំនួយ ក៏មិនអាចបញ្ចេញបាន ព្រោះតែតក់ស្លុតខ្លាំង។ តុក្កតានៅក្នុងដៃធ្លាក់នៅលើឥដ្ឋព្រូស បង្កឲ្យកើតជាសម្លេងដាស់តឿន បើទោះបីជាស្នូរភ្លៀងធ្លាក់បន្លឺឡើងខ្លាំងប៉ុណ្ណា ចោរឈុតខ្មៅម្នាក់នោះ ក៏នៅតែអាចដឹងខ្លួន។

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now