🩸ភាគទី ០៧ : ដល់ព្រំដែន🩸

435 79 15
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ០៧ : ដល់ព្រំដែន🩸

គ្រាំង!ៗៗ ផាំង!ៗៗ

ស៊ុននូស្រវាចាប់កូនសោនៅលើតុ ហើយស្ទុះចេញទៅក្រៅយ៉ាងស្លន់ស្លោ។ គ្រប់គ្នាដូចជាមិនទាន់ដឹងខ្លួនទេ បានជាមិនទាន់ឃើញចេញមក តែបន្តិចទៀតប្រហែលជានាំគ្នាមកដល់ហើយ។ រាងស្ដើងសម្រេចចិត្តរត់ឡើងទៅមុន ព្រោះសម្លេងស្រែកគ្រហឹមរបស់អ្នកប្រុសបន្លឺឡើងកាន់តែខ្លាំងឡើងៗ ដោយគ្រាន់តែឮសម្លេងផ្គរលាន់សោះ។

ក្រាក! ផាំង!

"អ្នកប្រុស!!" ស៊ុននូស្រែកលាន់ផ្ទះ ព្រោះសុងហ៊ុនច្រានទ្វារចេញមកយ៉ាងខ្លាំង តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ផ្ទៃមុខមួយចំហៀងរបស់អ្នកប្រុសស្រោបទៅដោយឈាមក្រហមឆ្អៅប្រឡាក់ដល់អាវពណ៌ស មិនដឹងថាបានរបួសមកដោយរបៀបណាទេ។

រាងខ្ពស់ឈរច្រង៉ាងនៅចំពោះមុខ ដើមទ្រូងពើងឡើងតាមចង្វាក់ដង្ហើមធ្ងន់ៗ ភ្នែកមុតក្រហមងាលចោទសម្លឹងមកមើលស៊ុននូរឹងត្អឹង ធ្វើឲ្យគេឈរញ័រខ្លួនតតាក់នៅត្រង់នោះធ្វើអ្វីមិនត្រូវ។ រំពេចនោះសុងហ៊ុនក៏បានស្ទុះរត់ទៅរកមុខបង្អួច ត្រៀមផ្លោះចេញទៅដោយមិនខ្លាចក្រែងថានឹងឈឺខ្លួន។

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now