🩸ភាគទី ១០ ​: លួងលោម🩸

674 86 27
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ១០ : លួងលោម🩸

ស៊ុននូអង្គុយកំដរក្បែរនោះស្ងាត់ៗ ក្រោមរាត្រីចុះត្រជាក់តែហាក់ដូចជាមានអារម្មណ៍កក់ក្ដៅដូចនៅមុខផ្នក់ភ្លើងពេលទៅបោះតង់ជាមួយមិត្តភក្តិអ៊ីចឹង។ រាងស្ដើងលួចដៀងមើលសុងហ៊ុនក៏ឃើញថា អ្នកកំលោះកំពុងតែផ្ចង់ផ្កាកុលាបនៅខាងមុខមិនងាកទៅណា អស់រយៈពេលយូរគួរសមដែរ។

គេមិនចង់កាត់ចង្វាក់ដ៏មានក្ដីសុខរបស់អ្នកប្រុសនោះទេ ក៏ប៉ុន្តែដល់ពេលដែលពួកគេត្រូវត្រឡប់ទៅវិញហើយ ព្រោះបន្តិចទៀតនឹងឆ្លងដល់ថ្ងៃថ្មីហើយ។

"អ្នកប្រុស ខ្ញុំថាពួកយើងត្រឡប់ទៅវិញទៅ ថ្ងៃស្អែកនេះខ្ញុំនឹងនាំមកទៀត ព្រឹកនេះដល់ថ្ងៃដែលអ្នកប្រុសបានចេញមកក្រៅល្មម"

សុងហ៊ុនងាកមកដោយបង្ហាញទឹកមុខសោកស្ដាយ តែចុងក្រោយក៏ព្រមងើបឡើង ស៊ុននូហុចដៃទៅមុខ រាងខ្ពស់នៅស្ងៀមបន្តិចហើយឈោងទៅចាប់ដៃតូចដើរតាមការដឹកនាំត្រឡប់ចូលទៅក្នុងផ្ទះវិញ។

ពួកគេដើរលបៗរហូតឡើងមកដល់ក្នុងបន្ទប់បានសម្រេច ស៊ុននូដឹកដៃនាំសុងហ៊ុនទៅដេកលើគ្រែដូចកូនក្មេង ខណៈដែលរាងខ្ពស់កំពុងអង្គុយធ្វើភ្នែកភ្លឹះៗមិនព្រមចូលគេងតាមសម្រួល។

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now