🩸ភាគទី ១៥​ : សន្យារវាងយើង🩸

528 92 20
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ១៥ : សន្យារវាងយើង🩸

កាលពីមួយខែមុន នៅក្នុបន្ទប់ទទួលភ្ញៀវ...

"លោកហុង ខ្ញុំមានសំណើខ្លះៗចង់សុំអនុញ្ញាតពីលោក"

លោកមេធាវីឮដូច្នោះក៏ចិញ្ចើមងឿងឆ្ងល់ តែក៏ងក់ក្បាលជាការយល់ព្រម ហើយរង់ចាំស្ដាប់រាងស្ដើងនិយាយរៀបរាប់យ៉ាងយកចិត្តទុកដាក់។ ខណៈដែលស៊ុននូបានគិតពិចារណាច្បាស់លាស់ហើយថា រឿងនេះត្រូវតែពិភាក្សាជាមួយលោកហុងនៅថ្ងៃនេះឲ្យបាន។

"និយាយសំណើរបស់លោកមកចុះ"

"បើសិនជាអ្នកមើលថែថ្មីរបស់អ្នកប្រុសមិនអាចមើលថែអ្នកប្រុសបាន ខ្ញុំនឹងត្រឡប់មកវិញ"

"ពិតមែនឬ?" លោកហុងអង្គុយត្រង់ខ្លួន ព្រមទាំងរំលេចស្នាមញញិមយ៉ាងរំភើប។

ស៊ុននូងក់ក្បាល ហើយនិយាយបន្ត៖

"តែមិនមែនមានតែប៉ុណ្នឹងទេ"

"មានអីទៀតក៏និយាយមកចុះ ខ្ញុំព្រមស្ដាប់ទាំងអស់"

"ដល់ពេលនោះ ខ្ញុំចង់ឲ្យអ្នកប្រុសប្រើជីវិតធម្មតា ដោយមិនបាច់ធ្វើតាមតារាងជីវិតនោះទៀតទេ មិនបាច់ឃុំឃាំង មិនបាច់ដាក់ច្រវាក់ ចង់ទៅណាក៏ទៅបានដោយសេរី និយាយឲ្យស្រួលស្ដាប់ទៅគឺ ពួកយើងត្រូវតែប្រគល់សេរីភាពឲ្យអ្នកប្រុសវិញ"

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now