🩸ភាគទី ០៦ : អារម្មណ៍ប្រែប្រួល🩸

792 94 15
                                        

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🩸ភាគទី ០៦ : អារម្មណ៍ប្រែប្រួល🩸

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🩸ភាគទី ០៦ : អារម្មណ៍ប្រែប្រួល🩸

មេធាវីហុងបោះជំហានញាប់ស្អេកតម្រង់ទៅក្នុងភូមិគ្រឹះ និងបង្ហាញពីអារម្មណ៍អន្ទះសាតាំងពីចុះពីលើឡាន។ អ្នកបម្រើម្នាក់ឃើញវត្តមានពីចម្ងាយក៏រហ័សចូលមករារាំងពីមុខមិនព្រមឲ្យចូលទៅតាមសម្រួល។

"ឈប់សិនលោកមេធាវី លោកមានការអីឬអត់?"

"ឆាប់ជៀសចេញ ខ្ញុំមានធុរៈចង់និយាយជាមួយលោកប្រុស"

"មិនបានទេ លោកប្រុសមិនអនុញ្ញាតឲ្យអ្នកណាចូលទៅជួបពេលសម្រាកជាដាច់ខាត"

លោកហុងមិនខ្វល់ តម្រង់ទៅច្រានទ្វារចូលទៅក្នុងយ៉ាងខ្លាំង ហើយក៏បានឃើញលោកដូយ៉ុងកំពុងអង្គុយក្រេបទឹកតែនៅមុខទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងស្រស់ស្រាយ។ លោកបានដៀងភ្នែកមកមើលអ្នកអុកឡុកចូលមកបន្តិច ហើយក៏វក់មកមើលព័ត៌មានក្នុងទូរទស្សន៍បន្តមិនអើពើអ្នកណា ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។

លោកហុងដើរមកប្រឈមមុខដោយមិនកោតក្រែង ធ្វើឲ្យអ្នកបម្រើម្នាក់នោះនឹកភ័យជំនួសដែលហ៊ានទៅធ្វើក្រអឺតគ្រទមយ៉ាងនេះ។

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now