ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🩸ភាគទី ០១ : ចលាចល🩸
"អូហូ តែងខ្លួនរៀបរយបែបនេះ រកការងារថ្មីបានហើយមែនទេ?" នារីវ័យជំទង់ដើរចូលមកក្នុងបន្ទប់របស់បងប្រុស ក្រោយជួយម្ដាយរៀបចំបើកហាងរួច។
"មិនមែនទេ ថ្ងៃនេះត្រូវទៅសម្ភាសន៍ការងារថ្មី"
"ជាការងារអីដែរ?"
"ការងារថែទាំហ្នឹងហើយ តែលើកនេះមិនមែនចាស់ជរាទេ"
"មើលថែកូនក្មេង?"
"បងគិតអ៊ីចឹងដែរ ព្រោះក្នុងអ៊ិនធើណេតមិនបានបញ្ជាក់ទិន្នន័យអីច្រើនទេ"
"បើអ៊ីចឹងសុំឲ្យបងសំណាងល្អណា៎"
"អឹម អរគុណមិនជុងដូចគ្នា"
បន្ទាប់មកនាងក៏បានដើរចេញទៅជួយមួយម្ដាយបន្ត។
គិម ស៊ុននូ ឈរចាត់ចែងខ្លួននៅមុខកញ្ចក់បន្តិច ហើយក៏ដកដង្ហើមវែងៗផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងសម្រាប់វិថីការងារថ្មី បន្ទាប់ពីលាឈប់ពីមណ្ឌលថែទាំចាស់ជរាបានមិនយូរប៉ុន្មាន។ ដោយការងារលើកនេះ កំលោះតូចបានឃើញនៅតាមអ៊ិនធើណេតដោយចៃដន្យ ថែមទាំងទទួលបានអត្ថប្រយោជន៍ល្អហើយបានប្រាក់ខែខ្ពស់ទៀត ម៉េចនឹងអាចបណ្ដោយឲ្យឱកាសល្អបែបនេះកន្លងផុតបានទៅ?
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfiction"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"