🩸ភាគទី ២៥ : ចុងបញ្ចប់នៃអតីត🩸

640 79 12
                                        

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ២៥ : ចុងបញ្ចប់នៃអតីត🩸

សោកនាដកម្មដ៏រន្ធត់ដែលបានកើតឡើង សាងភាពរំជួលចិត្តដល់សមាជិកគ្រួសារទាំងពីរភាគី ឲ្យពើតផ្សាហួសថ្លែង។ លោកសុង សឹងតែមិនចង់ជឿថាកូនស្រីនឹងខាតសតិ គិតខ្លីដល់ថ្នាក់នេះ បើរឿងនេះសុះសាយទៅដល់ខាងក្រៅ កេរ្តិ៍ឈ្មោះវង្សត្រកូលច្បាស់ជាត្រូវបានវាយត្រាក្នុងផ្លូវមិនល្អជាមិនខានទេ។

ភាពអាម៉ាសមួយនេះមិនគួរកើតឡើងជាដាច់ខាត...

"លោកដុងហេ រឿងនេះមិនអាចឲ្យអ្នកក្រៅដឹងជាដាច់ខាត លោកក៏គិតដូចខ្ញុំដែរមែនទេ?"

លោកដុងហេដែលមានសភាពរោយរា ព្រោះទើបតែបាត់បង់កូនប្រុសច្បងទៅ លោកងាកមករកដន្លងដោយក្រសែភ្នែករាបស្មើ ព្រមទាំងស្រដីឡើង៖

"រឿងនេះខ្ញុំនឹងចាត់ការដោយខ្លួនឯង លោកមិនចាំបាច់បារម្ភនោះទេ"

"ខ្ញុំសង្ឃឹមថាលោកមិនធ្វើឲ្យខ្ញុំខកបំណងទៅចុះ កូនស្រីរបស់ខ្ញុំមិនមែនជាអ្នកខុស ហើយកុំស្មានថាខ្ញុំមិនដឹងឲ្យសោះថាកន្លងមកកូនប្រុសរបស់លោកបានធ្វើអីដាក់កូនខ្ញុំខ្លះ ចាត់ទុកថានេះគឺជាមេរៀនរៀងៗខ្លួនទៅចុះ"

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now