🩸ភាគទី ២០ : គំរាមកំហែង🩸

409 74 25
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🩸ភាគទី ២០ : គំរាមកំហែង🩸

លោកស្រីបូអាត្រឡប់មកភូមិគ្រឹះវិញដោយអារម្មណ៍ឆេវឆាវពុះកញ្ជ្រោលស្ទើរតែផ្ទុះចេញមកឲ្យខានតែបាន ត្រូវអាក្មេងក្រអឺតគ្រទមនោះថាឲ្យមិនគ្រប់គ្រាន់ហើយ ត្រូវវាបំបាក់មុខទៀត។

"បងដូយ៉ុង អាក្មេងនោះវាប្រាប់ខ្ញុំផ្ទាល់តែម្ដងថាវាមិនចង់មករកពួកយើង ថែមទាំងវាធ្វើចរឹតអឿដាក់ខ្ញុំទៀតផង ព្រោះវាសំអាងថាមានអាឆ្កួតនោះនៅការពារ!"

លោកដូយ៉ុងដាក់កែវកាហ្វេនៅលើតុសន្សឹមៗ ដូចមិនក្ដៅក្រហាយរឿងនេះប៉ុន្មានទេ...

"យើងដឹងស្រាប់ហើយថាក្មេងស៊ុននូម្នាក់នោះមិនងាយអូសទាញដូចជាឯងគិតនោះទេ"

លោកស្រីបូអាពន្លែងដង្ហើមធំ ព្រោះផែនការអូសទាញស៊ុននូមកនៅក្រោមរណបពួកគេ គឺជាផែនការរបស់នាងហ្នឹងហើយ ពេលបានឮបងប្រុសនិយាយអ៊ីចឹងក៏មិនដឹងធ្វើម៉េច បានត្រឹមអង្គុយចងចិញ្ចើមមិនពេញចិត្ត។

"បើអ៊ីចឹងពួកយើងគួរធ្វើយ៉ាងម៉េចទៅ? ខ្ញុំគិតអីលែងចេញហើយ"

លោកដូយ៉ុងសម្លឹងមកកាន់ប្អូនស្រីដោយទឹកមុខប្រាកដប្រជា មុននឹងស្រដី៖

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now