🩸ភាគទី ០៣ : ស្នាមញញិមនៃភពងងឹត🩸

453 77 29
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🩸ភាគទី ០៣ : ស្នាមញញិមនៃភពងងឹត🩸

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ០៣ : ស្នាមញញិមនៃភពងងឹត🩸

ថ្ងៃនេះជាថ្ងៃដែលត្រូវនាំអ្នកប្រុសចេញមកក្រៅ ក្នុងកាលវិភាគបានបញ្ជាក់ថា អ្នកប្រុសសុងហ៊ុនអាចចេញមកនៅក្នុងសួនក្រោយផ្ទះពេលព្រឹកបានមួយម៉ោង ហើយហាមឲ្យនៅតែម្នាក់ឯងជាដាច់ខាត។

"ក្មួយពិតជាមិនអីពិតមែនហ្អេ៎? សម្រាកបន្តទៀតក៏បានណា៎ ព្រឹកនេះឲ្យអ៊ំនាំអ្នកប្រុសចេញក្រៅក៏បានដែរ"

"ខ្ញុំលែងអីពិតមែនអ៊ំ ព្រោះថ្នាំដែលអ៊ំឲ្យខ្ញុំលេបកាលពីយប់ហ្នឹងហើយ"

អ៊ំប៊ូយ៉ុងនៅមិនអស់ចិត្ត មិនមែនគាត់បារម្ភពីរាងកាយរបស់ស៊ុននូតែម្យ៉ាងនោះទេ គាត់បារម្ភពីផ្លូវចិត្តខាងក្នុងរបស់គេផងដែរ។ ហេតុការណ៍ម្សិលមិញគឺសុទ្ធតែជារឿងធ្ងន់ធ្ងរ អ្នកដែលមានចិត្តទន់ខ្សោយប្រហែលជាពិបាកទទួលយកណាស់។

តែសំណាងហើយដែលថ្ងៃនេះត្រូវនាំអ្នកប្រុសចេញក្រៅ ព្រោះមានតែថ្ងៃនេះមួយថ្ងៃទេដែលអ្នកប្រុសអាចគ្រប់គ្រងអារម្មណ៍បាននឹងនបំផុត...។

"បើអ៊ីចឹងក្មួយត្រូវប្រយ័ត្នខ្លួនបន្តិចណា៎ ចាំអ៊ំឲ្យស៊ឹងជូទៅជាមួយ ចាំអ៊ំធ្វើធុរៈហើយអ៊ំទៅតាមដែរ"

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now