ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🩸ភាគទី ០៣ : ការពិតនៃភពងងឹត🩸ក្រោយពីឈរប្រទាញប្រទង់គ្នាអស់ជាច្រើននាទី ទីបំផុតអ្នកប្រុសក៏ត្រូវចាប់ឃុំក្នុងបន្ទប់វិញបានសម្រេច ដោយធ្វើការចងច្រវាក់នៅលើគ្រែយ៉ាងតឹងរឹងសឹងតែកម្រើកខ្លួនទៅណាមិនរួច។ សម្លេងស្រែកគ្រហឹមរើបម្រះនៅតែបន្តអឺងកងចេញមកខាងក្រៅមិនឈប់ ហេតុការណ៍ទាំងនេះ ធ្វើឲ្យស៊ុននូស្លន់ស្លោឈរធ្មឹងនៅមុខទ្វារអស់មួយស្របក់ រហូតអ៊ំប៊ូយ៉ុងដើរមកកេះខ្នងឲ្យចុះទៅក្រោមជាមួយគ្នា។
ទឹកមុខរបស់អ៊ំប៊ូយ៉ុងស្រងូតស្រងាត់ ខណៈដែលគាត់អង្គុយធ្វើរបួសឲ្យអ្នកបម្រើទាំងពីរដែលស្និតក្នុងហេតុការណ៍ចលាចលមុននេះមិនមាត់មិនក។
"ឲ្យខ្ញុំសុំទោសផងអ៊ំ ខ្ញុំមិនដឹងថាគេស្រាយច្រវាក់ឲ្យអ្នកប្រុស បានជាខ្ញុំឡើងទៅតែម្នាក់ឯង" ស្រីបម្រើនិយាយទាំងទឹកភ្នែករលីងរលោងយ៉ាងដឹងកំហុស។
"ថ្ងៃក្រោយកុំធ្វេសប្រហែសទៀតឲ្យសោះ ឯងជាស្រីទោះជាយ៉ាងណាក៏ត្រូវមានគ្នាដែរ"
"ចាស លើកក្រោយខ្ញុំនឹងប្រុងប្រយ័ត្នជាងនេះ"
"ហ៊ើយ~ ណ្ហើយចុះ! ទៅធ្វើការពួកឯងបន្តទៅ"
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfiction"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"