ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🩸ភាគទី ០៤ : សម្ពាធនៅពីក្រោយខ្នង🩸
ស៊ុននូដើរមមិងមមាំងចេញពីបន្ទប់ដូចមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួន ហើយតម្រង់ទៅក្នុងផ្ទះបាយរៀបចំថ្នាំតាមតួនាទី។ ឡាមីសង្កេតឃើញឫកពាចម្លែកៗរបស់រាងស្ដើងក៏កើតការសង្ស័យ...។
"ស៊ុននូ កើតអីឬអត់? ហេតុអីមុខស្លេកៗអ៊ីចឹង?"
"ហាស៍? អឺ... យប់មិញគេងមិនសូវលក់ហ្នឹងណា៎"
"ក្មួយប្រហែលជាមានការព្រួយបារម្ភហើយមើលទៅ" អ៊ំប៊ូយ៉ុងនិយាយឡើង ព្រោះគាត់យល់ថាមូលហេតុមកពីហេតុការណ៍ដែលបានជួបកន្លងមកនេះជាមិនខានទេ។
"....." ស៊ុននូមិនបាននិយាយអ្វី គ្រាន់តែញញិមស្រាលៗទៅវិញ ខណៈដែលអារម្មណ៍ជ្រួលច្របល់នឹកដល់រូបភាពរន្ធត់។
"អ៊ំប៊ូយ៉ុង អ៊ំឃើញកូនសោមួយចង្កោមនៅម្ដុំនេះឬអត់? ខ្ញុំធ្វើធ្លាក់តាំងពីពេលណាក៏មិនដឹង" ស៊ឹងជូចូលមកក្នុង ហើយសួររកកូនសោដែលដាក់ជាប់តាមខ្លួនរហូត តែបាត់រកមិនឃើញតាំងពីម្សិលមិញមកម្ល៉េះ។
"កូនសោស្អី?"
"គឺសោទ្វារណា៎អ៊ំ មួយចង្កោមតូច"
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Фанфикшн"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"
