ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🩸ភាគបញ្ចប់ : ជានិរន្តរ៍🩸
លោកហុងដើរកាន់ឯកសារមួយសំណុំសំដៅទៅកាន់ភូមិគ្រឹះដោយដំណើរថេរ។ ទីបំផុតភារកិច្ចចុងក្រោយ ដែលលោកទទួលខុសត្រូវជាងដប់ឆ្នាំមកនេះ បានឈានមកដល់ទីបញ្ចប់ហើយ។
ក្នុងបន្ទប់ទទួលភ្ញៀវ ប្រកបទៅដោយសមាជិកគ្រួសារត្រកូលផាកទាំងអស់គ្នា នោះគឺលោកដូយ៉ុង លោកស្រីបូអា ជេយ៍ ជេគ និងសុងហ៊ុន កំពុងតែអង្គុយរង់ចាំប្រចាំកន្លែងរៀងៗខ្លួន។
លោកមេធាវីយ៉ុនហុង ដាក់បង្គុយចុះទល់មុនគ្រប់គ្នា ព្រមទាំងដាក់ឯកសារនៅលើតុយ៉ាងរៀបរយ...
"អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា ខ្ញុំណាត់ឲ្យជួបជុំគ្នាថ្ងៃនេះក្នុងបំណងអ្វី"
"វាក៏គួរតែមានថ្ងៃនេះយូរមកហើយ មិនអ៊ីចឹងឬ?" លោកស្រីបូអាស្រដីឡើងយ៉ាងគំរោះគំរើយ ខណៈដែលកំពុងតែអង្គុយឱបដៃបង្ហាញឫកពាមិនចង់ស្វាគមន៍។ ផ្ទុយពីលោកដូយ៉ុងដែលស្ងាត់ស្ងៀម មិនទាន់វាចាអ្វី។
"ខ្ញុំធ្វើតាមតួនាទី ព្រោះគ្រប់យ៉ាងមិនទាន់រៀបរយ ដូច្នេះហើយខ្ញុំក៏មិនអាចបើកបណ្ដាំមរតកនេះបានដែរ តែពេលនេះ ខ្ញុំគិតថាជាពេលដែលស័ក្តិសមបំផុតហើយ" លោកហុងងាកមកញញិមឲ្យសុងហ៊ុនបន្តិច ហើយក៏ងាកមកបើកឯងសារនៅខាងមុខបង្ហាញគ្រប់គ្នា។
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfiction"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"
