ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🩸ភាគទី ២៦ : ចាប់ផ្ដើមថ្មី🩸បច្ចុប្បន្ន...
សុងហ៊ុនចុះពីលើផ្ទះសំដៅទៅកាន់សួនកុលាបខាងក្រោយតាំងពីព្រលឹម។ ដៃមាំឈោងទៅស្ទាបស្រទាប់ផ្កាថ្នមៗ កាត់ទឹកសន្សើមដែលដក់ជាប់វា ធ្វើឲ្យនឹកដល់រឿងរ៉ាវកន្លងជាឆាកៗ ទាំងរឿងចាស់ និងរឿងថ្មីដែលទើបតែបានប្រឈមកាលពីថ្មីៗនេះ។
ជីវិតរបស់គេបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន រហូតមិននឹកស្មានថានឹងអាចឆ្លងផុតបានមកទល់ពេលនេះ ព្រោះភាពឈឺចាប់ និងសេចក្ដីអស់សង្ឃឹមដែលធ្លប់ទទួលបាន គឺពិតជាច្រើនលើសលប់ ហើយធ្ងន់ធ្ងរ...
"អ្នកប្រុស" សម្លេងស្រទន់បន្ទរឡើងពីក្រោយ តាមដោយភាពកក់ក្ដៅដែលកំចាយចេញមក ធ្វើឲ្យរាងខ្ពស់មានអារម្មណ៍ធូរស្រាលយ៉ាងចម្លែក។
សុងហ៊ុនងាកតាមទិសដៅសម្លេង ក៏ទទួលបានស្នាមញញិមទន់ភ្លន់ដែលមើលយ៉ាងណាក៏មិនចេះធុញ...
រាងខ្ពស់បោះជំហ៊ានទៅជិត ព្រមទាំងឱបក្រសោបរាងស្ដើងជ្រួតជ្រាបយកភាពកក់ក្តៅ ក្រោមបរិយាកាសត្រជាក់ល្ហឹមៗ រឹតតែធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfic"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"