ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🩸ភាគទី ២១ : ការជួបជួន🩸រាត្រីស្ងប់ស្ងាត់ អាកាសធាតុចុះត្រជាក់ជាងថ្ងៃធម្មតា ខណៈដែលអំពូលភ្លើងគ្រប់កន្លែងនៃភូមិគ្រឹះត្រកូលផាកបើកចិញ្ចាច បំភ្លឺឲ្យទស្សនីយភាពជុំវិញច្បាស់ក្រឡែតគ្រប់ច្រកល្ហក គ្រប់បរិវេណ...។
ទាំងនេះក៏ព្រោះតែបញ្ជារបស់លោកដូយ៉ុង ក្នុងគោលបំណងដើម្បីអ្វីនោះ គ្រប់គ្នាបានដឹងច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបំពាក់កាំមេរ៉ាសុវត្ថិភាពបន្ថែមទៀតដើម្បីរឹតបន្តឹងសុវត្ថិភាពឲ្យកាន់តែតឹងរឹង។
បើមានចោរលួចចូលមកទៀត លើកនេះមិនរួចខ្លួនទេ..
លោកដូយ៉ុងអង្គុយអានសៀវភៅនៅក្នុងបន្ទប់ ភ្លាមនោះក៏មានអ្នកបម្រើបុរសម្នាក់បានឡើងមករាយការណ៍ពីរបៀបរៀបរយនៅខាងក្រោមនិងខាងក្រៅ។ លោកញញិមចុងបបូរមាត់យ៉ាងពេញចិត្ត ព្រមទាំងរំពឹងទុកខ្ពស់មែនទែនថាលើកនេះនឹងមិនភ្លាត់ទៀតនោះទេ។
ស្របពេលតែមួយនោះ ជេយ៍បានដើរចូលមកក្នុងប្រឈមមុខជាមួយលោកជាលើកដំបូង ក្រោយមានរឿងថ្ងៃនោះ។ លោកដូយ៉ុងធ្វើជាអានសៀវភៅបន្ត មិនអើពើពីវត្តមានរបស់កូនប្រុស។
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfic"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"