ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🩸ភាគទី ១៨ : បុគ្គលប្រស្នា🩸"អា៎យ!!!"
ស្រីបម្រើម្នាក់ស្រែកឡើងសឹងបាត់សម្លេង ធ្វើឲ្យអ្នកនៅក្នុងភូមិគ្រឹះផ្អើលឈូឆររត់ចេញមកមើលថាមានរឿងអ្វីកើតឡើង។
"មានរឿងអីហាស៍?" លោកស្រីបូអាដើរចេញមកថាឲ្យស្រីបម្រើម្នាក់នោះដែលកំពុងតែឈរធ្វើមុខស្លេកស្លាំង ព្រមទាំងលើកដៃចង្អុលទៅកន្លែងមួយ។
"លោ.. លោកស្រី នៅត្រង់នោះ"
លោកស្រីមើលតាមទិសដៃចង្អុលរបស់នាង ហើយក៏ត្រូវលើកដៃផ្ទប់ទ្រូងយ៉ាងតក់ស្លុតចំពោះរូបភាពនៅខាងមុខ។ សាកសពត្រីជាច្រើនកំពុងនៅត្រៀបត្រាពេញមុខផ្ទះ ហើយគ្រប់ក្បាលត្រូវបានវះពោះលានពោះវៀនពោះតាំងចេញមកខាងក្រៅគួរឲ្យញញើត។
"អា៎យ!!!" លោកស្រីស្រែកលាន់ ពេលក្រឡេកទៅឃើញកាំបិតច្រកស្បោងប្រឡាក់ឈាមក្រហមឆ្អៅនៅក្បែរនោះ។
"ស្លាប់ហើយ អ្នកណាមកធ្វើអ្វីបែបនេះ?" ស្រីបម្រើដដែលពោលឡើងទាំងភ័យខ្លាច។
"មានរឿងអីកើតឡើង?" លោកដូយ៉ុងដើរចេញមកមើលដែរ។
"បងមើលចុះ បែបនេះមិនមែនជារឿងលេងៗទេ"
![](https://img.wattpad.com/cover/359514594-288-k269000.jpg)
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfiction"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"