🩸ភាគទី ១៩ : មានអាថ៌កំបាំង🩸

782 96 31
                                        

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻



🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.





🩸ភាគទី ១៩ : មានអាថ៌កំបាំង🩸

សុងហ៊ុនអង្គុយសង្កេតមើលទឹកមុខរបស់ស៊ុននូតាំងពីចុះមកក្រោម រហូតនាំគ្នាដើរចេញមកអង្គុយលេងនៅក្នុងសួន រាងស្ដើងមានទឹកមុខហត់នឿយដូចជាគេងមិនបានគ្រប់គ្រាន់ ថែមទាំងឧស្សាហ៍ភ្លឹកជាច្រើនដងទៀតផង។

"ស៊ុននូ មិនស្រួលខ្លួនឬអត់? មើលទៅទឹកមុខមិនសូវល្អសោះ"

"ពិតមែនហ្អេ៎? មកពីយប់មិញខ្ញុំគេងមិនលក់ហ្នឹងណា៎"

រាងខ្ពស់ងក់ក្បាលព្រោះដូចទៅហ្នឹងអ្វីដែលបានគិតពិតមែន...

"សុបិនអាក្រក់មែនទេ?"

គេងាកមកមើលអ្នកសួរបន្តិច ហើយក៏ងាកទៅមើលសួនផ្កានៅខាងមុខវិញ។

"ប្រហែលជាអ៊ីចឹងហើយ"

"មានន័យថាម៉េចទៅ?"

"វាដូចជាការពិត តែពេលគិតចុះគិតឡើងក៏ដូចជាសុបិន"

សុងហ៊ុនចងចិញ្ចើមឆ្ងល់ ស្ដាប់យ៉ាងណាក៏នៅតែមិនយល់ដដែល...

"ទោះបីជាខ្ញុំមិនសូវយល់ តែមើលទៅស៊ុននូដូចជាកំពុងតែគិតរឿងនេះគ្រប់ពេលវេលា ប្រហែលជារូបភាពដែលដក់ជាប់ក្នុងភ្នែកមិនអាចដកចេញបានហើយមើលទៅ"

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now