🩸ភាគទី ០៨ : បរិយាកាសផ្លាស់ប្ដូរ🩸

422 74 10
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🩸ភាគទី ០៨ : បរិយាកាសផ្លាស់ប្ដូរ🩸

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ០៨ : បរិយាកាសផ្លាស់ប្ដូរ🩸

ស៊ុននូឈរមិងមាំងធ្វើអ្វីមិនត្រូវ ពេលទទួលបានក្រសែភ្នែកបង្ហាញការសុំអង្វរអ្វីម្យ៉ាង ក្រោយមកសុងហ៊ុនជ្រប់មុខចុះសម្លឹងមើលដៃប្រឡាក់ដីរបស់ខ្លួនស្ងៀមៗ ហាក់បីដូចជាកំពុងតែអស់សង្ឃឹម។

"អ្នកប្រុសចង់បានសួនកុលាបមកវិញមែនទេ?"

"មែនហើយ សួនកុលាប..." រាងខ្ពស់ឆ្លើយតបសម្លេងស្មើ ខណៈដែលស៊ុននូចាប់ផ្ដើមយល់ពីបំណងប្រាថ្នាពិតប្រាកដ ដែលអ្នកប្រុសដល់ថ្នាក់ហ៊ានទៅដល់ភូមិគ្រឹះថ្ងៃមុននោះ។

"ខ្ញុំមិនដឹងថាអាចជួយបានឬក៏អត់ទេ បើនេះជាបំណងរបស់អ្នកប្រុស ខ្ញុំនឹងប្រាប់អ្នកផ្ទះទៅចុះ"

"....." ចប់សម្ដីរបស់គេភ្លាម សុងហ៊ុនក៏ងើបមុខឡើងវិញហើយធ្វើភ្នែកភ្លឹះៗដូចកូនឆ្មា ស៊ុននូឃើញហើយសឹងតែមិនចង់ជឿក្រសែភ្នែកខ្លួនឯង។

រាងស្ដើងឈររៀបរៀងស្មារតីឡើងវិញមួយស្របក់ ទើបនឹកឃើញថាពួកគេនាំគ្នាចេញមកក្រៅយូរពេកហើយ អាកាសធាតុត្រជាក់យ៉ាងនេះអាចធ្វើឲ្យផ្ដាសាយបាន។

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now