ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🩸ភាគទី ២២ : មិនអាចបាត់បង់🩸
"មកដល់ហើយឬ? នឹកស្មានថាធ្វើខ្លួនកំសាកដូចកាលមុនទៀតតើ" ហ៊ីស៊ឹងស្រដីឡើងភ្លាម ពេលបានឃើញវត្តមានរបស់សុងហ៊ុន "អេ៎... ឲ្យហៅមកតែម្នាក់ទេ តែនាំគ្មានមកទាំងហ្វូងតែម្ដង តែក៏ល្អម្យ៉ាងដែរ មនុស្សកាន់តែច្រើនកាន់តែសប្បាយ"
ប្រាកដណាស់ថាសុងហ៊ុនមិនបានមកតែម្នាក់ឯង ហើយក៏មិនមែនតែពីរនាក់ស៊ុននូប៉ុណ្ណោះទេ អ៊ំប៊ូយ៉ុង ស៊ឹងជូ និងឡាមីក៏សុំមកជាមួយដែរ ព្រោះបារម្ភពីសុវត្ថិភាពរបស់អ្នកប្រុស។ បើមានរឿងអ្វីកើតឡើង ពួកគេព្រមនឹងការពារភ្លាម។
គ្រប់គ្នាភ្ញាក់ផ្អើលចំពោះរូបភាពរបស់លោកដូយ៉ុង និងអ្នកប្រុសជេយ៍ដែលស្ថិតក្នុងសភាពទ្រុឌទ្រោម ត្រូវបានចងនឹងខ្សែពួរយ៉ាងរឹងមាំទាំងពីរនាក់។ តែលោកដូយ៉ុងកំពុងតែស្ថិតក្នុងសភាពធ្ងន់ធ្ងរជាង ព្រោះឈាមក្រហមឆ្អៅហូរចេញពីរបួសត្រង់ដើមដៃមិនឈប់ មុខមាត់របស់លោកក៏កំពុងតែស្លេកស្លាំង ដោយសារការបាត់បង់ឈាមច្រើន។
បែបនេះមិនជ្រុលពេកទេឬ?...
លើកលែងតែសុងហ៊ុនម្នាក់ ដែលសម្លឹងមើលឪពុកកូនទាំងពីរដោយក្រសែភ្នែករាបស្មើ ក្រោយមកក៏ងាកមកប្រឈមនឹងហ៊ីស៊ឹង ជាមួយនឹងជុងវ៉ុនដែលកំពុងឈរពួននៅពីក្រោយបងប្រុស មិនហ៊ានប្រឈមជាមួយអ្នកណា។
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfiction"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"
