ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🩸ភាគទី ១១ : បាត់បង់ម្ចាស់ការណ៍🩸ឡានទំនើបសញ្ចរចូលមកក្នុងបរិវេណភូមិគ្រឹះស្គឹមស្គៃ ហើយបានចតសឹមៗនៅខាងមុខ។ ជើងវែងឈានចុះមកក្រៅ ដោះឡេវអាវគ្រ័រហ្សេចេញដើម្បីបន្ធូរអាការស្អុះស្អាប់ក្រោយពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង បន្ទាប់មកក៏បោះក្រសែភ្នែករំពៃមើលជុំវិញហាក់ពិនិត្យរកមើលភាពខុសប្លែកលែងដូចមុន។ អ្នកកំលោះបោះជំហានចូលទៅក្នុងភូមិគ្រឹះដោយមិនបានប្រាប់ដំណឹងអ្នកណាមុន ធ្វើឲ្យអ្នកបម្រើខាងក្នុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញវត្តមានរបស់គេនៅទីនេះ។
"អ្នកប្រុស! អ្នកប្រុសមកតាំងពីពេលណាហ្នឹង? ហេតុអ្វីក៏មិនប្រាប់ដំណឹងដល់ពួកយើងមុនអ៊ីចឹង? ចាំខ្ញុំទៅហៅលោកប្រុសជូន..."
"មិនបាច់ទេ ជុងវ៉ុននៅខាងលើមែនទេ?"
"ចាស អ្នកប្រុសតូចអានសៀវភៅក្នុងបន្ទប់"
"អរគុណ ទៅធ្វើការបន្តចុះ កុំទាន់យករឿងដែលខ្ញុំមកវិញទៅប្រាប់លោកប៉ាឲ្យសោះ"
"ចាសអ្នកប្រុស"
អ្នកកំលោះរង់ចាំស្រ្តីបម្រើដើរចេញទៅបាត់ ទើបគេបន្តដំណើរឡើងទៅលើឆ្ពោះទៅរកកំលោះតូចក្នុងបន្ទប់តាមដែលអ្នកបម្រើបានប្រាប់។
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfic"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"