ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🩸ភាគទី ១៧ : មានមន្ទិល🩸
សុងហ៊ុនចុះមកក្រោម ក៏បានឃើញថាស៊ុននូនិងអ៊ំប៊ូយ៉ុងកំពុងតែមមាញឹកជួយគ្នារៀបចំអាហារពេលព្រឹកនៅលើតុ រហូតមិនបានចាប់អារម្មណ៍វត្តមានរបស់អ្នកទើបមកដល់។ រាងខ្ពស់ឈរសង្កេតមើលឫកពារបស់ស៊ុននូមិនព្រិចភ្នែក មិនដឹងថាតាំងពីពេលណាដែលក្នុងក្រសែភ្នែកមួយគូនេះមានតែស៊ុននូ ហើយគ្មានកន្លែងចន្លោះសម្រាប់អ្នកដទៃនោះឡើយ។
"អ្នកប្រុស? អ្នកប្រុសចុះមកលឿនដល់ហើយ ពួកខ្ញុំរៀបចំជិតរួចហើយ" អ៊ំប៊ូយ៉ុងក្រឡេកមកឃើញមុនគេ ហើយញាប់ដៃញាប់ជើងរៀបចំបន្ត។
រីឯស៊ុននូពេលដឹងថាសុងហ៊ុនមកដល់ គេក៏ឈ្ងោកមុខមិនហ៊ានងើប ហើយតាំងចិត្តធ្វើការនៅខាងមុខយ៉ាងយកចិត្តទុកដាក់ ខណៈដែលថ្ពាល់ឡើងក្រហមព្រាលៗ ព្រោះតែនឹកឃើញហេតុការណ៍កាលពីយប់មិញ។
ក្រោយមកក្នុងបន្ទប់អាហារក៏នៅសល់តែពួកគេពីរនាក់ ព្រោះស្រ្តីចំណាស់បានដើរចូលយករបស់ទៅទុកនៅក្នុងផ្ទះបាយ។ ស៊ុននូអេះអុញៗធ្វើអ្វីមិនត្រូវ ជាពេលតែមួយដែលរាងខ្ពស់ដើរមកអង្គុយលើកៅអីកន្លែងប្រចាំដោយមិននិយាយស្ដី។
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fanfic"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"