ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🩸ភាគទី ០៥ : បុគ្គលដែលមានអំណាចខ្ពស់បំផុត🩸
ទឹង!ៗៗ
សម្លេងទូរសព្ទរោទ៍ជួយដាស់អារម្មណ៍អណ្ដែតអណ្ដូងឲ្យត្រឡប់មករកបច្ចុប្បន្នកាលវិញ ក្រោយពីអង្គុយស្មិងស្មាធិ៍ដល់ហេតុការណ៍ស្មុគស្មាញកន្លងមក។
"មានការអីដែរមិនជុង?"
[គ្មានអីទេ ម៉ាក់គ្រាន់តែផ្ដាំឲ្យមកសួរសុខទុក្ខហ្នឹងណា៎ ទៅទីនោះយ៉ាងម៉េចហើយ ការងារពិបាកឬអត់?]
"ពិបាកនិយាយណាស់ ប្រហែលជាត្រូវប្រើពេលសម្របខ្លួនបន្តិច..." ស៊ុននូនិយាយកុហកដើម្បីកុំឲ្យអ្នកផ្ទះព្រួយបារម្ភ។
[ម៉េចបានជាសម្លេងដូចជាខ្សោះៗអ៊ីចឹង? ប្រហែលជានឿយហត់ហើយមើលទៅ]
មិនជុងសួរយ៉ាងសង្ស័យ ដោយសារតែចាប់សង្កេតភាពខុសប្លែកក្នុងសម្លេងរបស់បងប្រុសបាន។
"ការងារណាក៏ហត់ដែរ ដំបូងៗគឺអ៊ីចឹងឯងមិនបាច់បារម្ភទេ"
[អឹម! កុំភ្លេចមើលតែខ្លួនផង បើមានពេលកុំភ្លេចមកលេងផ្ទះផងណា៎ ម៉ាក់រអ៊ូថានឹកបងរាល់ថ្ងៃ]
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Fiksi Penggemar"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"
