🩸ភាគទី ១៦ :​ បណ្ដោយតាមអារម្មណ៍🩸

562 93 33
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🩸ភាគទី ១៦ :​ បណ្ដោយតាមអារម្មណ៍🩸

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ១៦ :​ បណ្ដោយតាមអារម្មណ៍🩸

ចុងបញ្ចប់សួនផ្កាថ្មីនៅតែដាំកុលាបក្រហមឡើងវិញដដែល តែមានមួយផ្នែកតូចលាយនឹងផ្កាផ្សេងៗ ហើយក្នុងនោះក៏មានផ្កាដេស៊ីផងដែរ...។

សុងហ៊ុនឈរមើលលទ្ធផលដោយក្រសែភ្នែកពេញចិត្ត ហើយស៊ុននូក៏កំពុងតែយកចិត្តទុកដាក់ក្នុងការដាំដើមផ្កាដេស៊ីដោយខ្លួនឯង ព្រោះជាផ្កាដែលរាងខ្ពស់បានប្រគល់ឲ្យ ទើបតាំងចិត្តជាពិសេស។

"រួចរាល់ហើយ ពេលមានផ្កាចម្រុះបែបនេះក៏ស្អាតម្យ៉ាងដែរ" ស៊ុននូដើរបោសដៃចូលមកក្បែររាងខ្ពស់ ហើយបោះក្រសែភ្នែកមើលទេសភាពនៅខាងមុខយ៉ាងមានមោទនភាពដែរ។

សុងហ៊ុនចាប់ស្រវាដៃតូចនាំទៅលាងដៃកន្លែងតទុយោស្រោចផ្កាភ្លាម...

"ខ្ញុំជួយជូតឲ្យ" ដៃមាំដកកូនក្រណាត់ចេញពីហោប៉ៅខោ ហើយស្រវាចាប់ដៃតូចដែលទទឹកមកជូតឲ្យថ្នមៗ។

រាងស្ដើងញញិមៗក្រោយទទួលបានភាពទន់ភ្លន់យ៉ាងនេះ...

"អ្នកប្រុសមើលថែខ្ញុំល្អដល់ហើយ បែបនេះមិនត្រឹមត្រូវនោះទេ ខ្ញុំគួរតែមើលថែអ្នកប្រុសទើបត្រូវ"

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now