ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🩸ភាគទី ១៣ : ចាកចេញ🩸
"ក្មេងមិនស្ដាប់បង្គាប់ត្រូវតែដាក់ទោស"
"កុំចេញពីបន្ទប់នេះឲ្យសោះ បើឯងមិនទាន់ដឹងកំហុសរបស់ខ្លួនឯង!"
"យំទៅ ទោះឯងស្រែកយំប៉ុណ្ណាក៏គ្មានអ្នកណាអើពើឯងដែរ គ្មានអ្នកណាខ្វល់ពីក្មេងក្រៅខោដូចជាឯងនោះទេ!"
"ស្ដាប់យើងឲ្យច្បាស់ កុំនិយាយប្រាប់អ្នកណាឲ្យសោះ ឯងត្រូវបំភ្លេចរឿងយប់នោះឲ្យអស់ សុងហ៊ុន... ឯងត្រូវតែបំភ្លេច"
.
.
"...!!!"
រាងខ្ពស់កន្ត្រាក់ខ្លួនភ្ញាក់ស្មារតីឡើងវិញក៏បានប្រទះឃើញថា ខ្លួនឯងអង្គុយក្រាបក្បាលនៅលើជង្គង់ក្នុងបន្ទប់ទឹកនៅឡើយ។ សម្លេងទឹកហូរនៅតែបន្ទរឡើងមិនឈប់ ហើយឈាមនៅលើដៃក៏ហូរចេញមកមិនឈប់ដូចគ្នា។ សុងហ៊ុននៅពេលនេះមានសភាពស្លេកស្លាំងខ្លាំង ព្រោះតែបាត់បង់ឈាមច្រើនថែមទាំងជោកទឹកអស់រយៈពេលជាច្រើនមកហើយ។
សុងហ៊ុននាំរាងកាយដ៏រោយរាយរបស់ខ្លួនចេញពីបន្ទប់ទឹកសន្សឹមៗ ប្រៀបដូចទៅនឹងសាកសពដែលមានដង្ហើមកំពុងតែឈានជើងមួយៗយ៉ាងលំបាក។ ភ្នែកមុតដែលគ្មានពន្លឺស្រាប់ហើយ ពេលនេះរឹតតែគ្មានអ្វីសេសសល់ឡើយ វាពិតជាទទេស្អាតមិនខុសពីសាកសពពិតប្រាកដមែន។
YOU ARE READING
🩸PSYCHO🩸 (SUNSUN) (ចប់)
Фанфикшн"ការឈឺចាប់ទាំងនោះ ខ្ញុំអាចជួយសម្រាលខ្លះបានទេ?... កុំបៀមទុកតែម្នាក់ឯងអី"
