🩸ភាគទី ០៩ : ស្នាមញញិមរីករាយ🩸

787 105 10
                                        

ចំណាំ ៖  រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ  រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ  ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ  សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ  ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🩸ភាគទី ០៩ : ស្នាមញញិមរីករាយ🩸

លោកមេធាវីហុងប្រាប់ថាចាត់ការរឿងសួនកុលាបឲ្យ គឺពិតជាចាត់ការបានលឿនរហូតនឹកស្មានមិនដល់។ គ្រាន់តែព្រឹកព្រលឹមភ្លាម មានក្រុមការងារផ្នែករៀបចំសួនបានមកដល់មុខផ្ទះ ព្រមទាំងផ្កាកុលាបជាច្រើនគុម្ព ពួកគេកំពុងតែនាំគ្នាជញ្ជូនយកទៅក្រោយជាបន្តបន្ទាប់ ហើយក៏ចាប់ផ្ដើមរៀបចំសួនបណ្ដើរៗហើយដែរ។

អ៊ំប៊ូយ៉ុងកំពុងឈរមើលនៅក្បែរៗចាំប្រាប់បន្ថែមអំពីការរៀបចំ ដើម្បីឲ្យត្រូវតាមតម្រូវការរបស់អ្នកប្រុស។ ស៊ុននូដើរចូលទៅមើលក្បែរគាត់ដែរ ឃើញថាក្នុងសួនពេលនេះចាប់ផ្ដើមចេញជារូបរាងបន្តិចម្ដងៗហើយ ថែមទាំងធ្វើឲ្យទីនេះមានជីវិតជីវ៉ាជាងមុនឆ្ងាយណាស់។

"អរគុណក្មួយ"

"ហឹម? អ៊ំអរគុណខ្ញុំរឿងអីទៅ?" រាងស្ដើងចងចិញ្ចើមងឿងឆ្ងល់ ពេលឃើញគាត់បញ្ជូនស្នាមញញិមពព្រាយមកឲ្យ។

"អរគុណដែលក្មួយអាចធ្វើឲ្យអ្នកប្រុសព្រមនិយាយប្រាប់នោះអី តាមពិតទៅពួកយើងក៏ដឹងដែរថាត្រង់នេះជាសួនកុលាប តែបើអ្នកប្រុសមិនព្រមនិយាយ ពួកយើងក៏មិនហ៊ានធ្វើ"

🩸PSYCHO🩸 (SUNSUN) (ចប់)Where stories live. Discover now