ភាគ2: ជួបគ្នាដំបូង!!

1.1K 114 9
                                    

ត្រឡប់ទៅមុននេះបន្តិច ស៊ុងហ៊ូន បាននឹកស្រម៉ៃទៅដល់ពាក្យម្តាយខ្លួន

កូនមិនអាចនិយាយគ្រប់យ៉ាងដែលកូនចង់និយាយ ហេីយក៏មិនអាចស្រែកទ្រហោយំរៀបរាប់ពីភាពឈឺចាប់ និងការចង់បានដូចកាលពីតូចបានទេ។ ចង់និយាយអ្វីក៏ត្រូវលាក់ទុក ឈឺចាប់ខ្លាំងក៏ត្រូវទ្រាំ ចង់យំក៏ត្រូវសំងំយំតែម្នាក់ឯងលាក់ពីមនុស្សគ្រប់គ្នា លឺដែលទេ? លោកស្រីផាកនិយាយ ផ្តែផ្តាំមុននឹងចាកចេញ

"កូនយល់ហើយ!" ស៊ុងហ៊ូនយកដៃជូតទឹកភ្នែកចេញហើយងក់ក្បាលបញ្ចាក់ថាយល់នូវអ្វីដែលម្តាយខ្លួននិយាយហើយ។ កំពុងតែឈរគិតម្នាក់ឯងសុខៗស្រាប់តែលឺសម្លេងបន្លឺចេញពីខាងក្រោយខ្នង

"បន្ទប់នៅខាងលើ រៀបចំដេកខ្លួនឯងទៅ យើងហត់គ្មានពេលបម្រើឯងទេ" ស៊ូអា នាងគឺជាក្មួយស្រីអ៊ុំរបស់ ស៊ុងហ៊ូន នាងមករស់នៅក្នុងផ្ទះមួយនេះតាំងពីនាងមានអាយុ3ឆ្នាំមកម្លេះ ព្រោះតែឪពុកម្តាយនាងបានចែកផ្លូវគ្នា ក្រោយមកមិនបានប៉ុន្មានម្តាយរបស់នាងក៏រៀបការជាមួយស្វាមីថ្មី ដោយយក ស៊ូអា មកឲ្យរស់នៅជាមួយបងស្រីខ្លួន ចំណែកគាត់ក៏រស់នៅជាមួយជីវិតគូថ្មីឥតខ្វល់អ្វីជាមួយប្តីក្រោយ ប៉ុន្នានឆ្នាំក្រោយគាត់ក៏មានកូនប្រុសម្នាក់ទៀត គាត់មិនដែលខ្វល់ខ្វាយពី ស៊ូអា ទេថាតើនាងសុខទុក្ខយ៉ាងណា ដឹងត្រឹមថាដល់ខែគាត់នឹង ខលមកសុំលុយពី ស៊ូអា ដោយកុហសថាយកវាប្រើប្រាស់សម្រាប់ការចាយវាយនៅក្នុងផ្ទះ ស៊ូអា ដឹងថាម្តាយខ្លួនកុហសប៉ុន្តែនាងនៅតែឲ្យលុយដែលខ្លួនខំសន្សំទៅគាត់។ គួរឲ្យស្តាយគាត់ជាមនុស្សញៀននឹងល្បែង ដូច្នេះលុយដែលបានពីកូនស្រីគាត់តែងតែយកទៅលេងល្បែង មានពេលខ្លះជំពាក់បំណុលត្រូវម្ចាស់បំណុលនាំគ្នីគ្នាមកវាយរបស់របប្រើប្រាស់ក្នុងផ្ទះក៏មាន យ៉ាងណាគាត់នៅតែមិនបោះបង់ចោលការលេងល្បែង មកដល់ចំណុចនេះមិនបាច់ឆ្ងល់ទេថាហេតុអ្វី គាត់ជាមួយឪពុក ស៊ូអា ចែកផ្លូវគ្នា។

"បាទ!ខ្ញុំយល់ហើយបង ស៊ូ" ស៊ុងហ៊ូននិយាយរួចក៏នាំខ្លួនឡើងទៅលើផ្ទះ រៀបចំបោសសម្អាតបន្ទប់នឹងអាលបានគេង ព្រោះធ្វើដំណើរមកផ្លូវវែងឆ្ងាយក៏ហត់ដែរហើយ។

The Power of Destiny (complete )Where stories live. Discover now