ភាគ13: សារភាពអារម្មណ៍!!

988 119 12
                                    


*វិមាន San-gria

ផាច់!

"គ្មានបានការ ទៅងាប់ឲ្យបាត់ទៅ អាបំបង់បាយ!"

"លោកម្ចាស់ស្ងប់អារម្មណ៍សិន"

"ស្ងប់អារម្មណ៍?? ឯងចង់ឲ្យយើងស្អប់អញ្ចឹងហ្អាស់? ឯកសារក៏លួចមកខុស ឲ្យទៅសម្លាប់វាបែរជាឲ្យវាផ្ញើក្បាលមនុស្សបញ្ចូលមកបំផ្ទុះវិមានយើងវិញ ពួកអាចង្រៃ" ដៃធំទាញកអាវក្បួចឡើងសឹងផុតដី ធ្វើការលើកណាក៏មិនសម្រេចនៅឲ្យគេចម្អកត្រឡប់មកវិញទៀត។

" វាធ្វើឲ្យយើងពិបាកឈរជើងនៅកូរ៉េ នៅហ៊ានចម្អកយើងទៀត អាចង្រៃអើយ"

ដឹប! ដឹប! ផាំងង ប្រូស!

កូនចៅឈរតម្រៀបជាជួរឲ្យម្ចាស់វាយតាមចិត្តមិនខ្ចីតបត Riku ខឹងខ្លាំងណាស់នេះមិនមែនជាលើកទីមួយទេដែលហ៊ីសុឹងធ្វើបែបនេះមកកាន់ខ្លួន តែនេះជាការប្រមាថមួយដែលគ្មានអ្នកណាហ៊ានធ្វើពីមុនមកនោះទេ។

"ក្មេងនេះជាអ្នកណា?? យករូបថតពីជំនិតក្នុងចិត្តអត់នឹងឆ្ងល់មិនបាន មើលទៅដូចជាស្និតស្នាលជាមួយគ្នាខ្លាំងណាស់។

"ចៅហ្វាយតូចប្រាប់ថា ក្មេងនេះគឺជាមនុស្សរបស់អាហ៊ីសុឹង កំឡុងពេលចៅហ្វាយតូចមានរឿងជាមួយក្មេងនេះ វាហាក់បីដូចជាខឹងខ្លាំងសម្បើមណាស់" រៀបរាប់តាមអ្វីដែរ Dino បានប្រាប់ (dino កូនរបស់ Riku )

"ហុឹស!សប្បាយលេងមិនខានទេ"

" នៅមានទៀត ខ្ញុំបានឲ្យកូនចៅទៅសើបហើយ ក្មេងនេះជាអ្នកប៊ូសានមកទីក្រុងដើម្បីរៀន គ្រួសារគេជំពាក់បំណុលយើងច្រើនណាស់ នៅមិនទាន់សងទេ"

"យើងមិនត្រូវការលុយទៀតទេ" ស្នាមញញឹមបែបមនុស្សកំពុងមានកល ចិត្តគំនិតជ្រៅពិបាកស្មាន។

"លោកម្ចាស់ចង់ធ្វើអ្វីបន្ទាប់???

"បញ្ជាកូនចៅទៅដុតផ្ទះពួកគេចោលទៅ មិនត្រូវឲ្យអ្នកណារស់ដាច់ខាតយល់ដែរទេ??" លេងឯងមិនឈឺយើងនិងលេងមនុស្សរបស់ឯងម្តង ហុឹស!

ក្រោយកើតរឿងហ៊ីងសុឹងបាននាំស៊ុងហ៊ូនត្រឡប់មកវិមានវិញ តាមផ្លូវសភាពក្នុងឡានស្ងាត់គ្មានអ្នកណានិយាយអ្វីឡើងឡានបញ្ជាចង្កូតដោយកាងហាន។ ស៊ុងហ៊ូនអង្គុយស្ងៀមមិនកម្រើក ខ្លួននៅដក់ជាប់ហេតុការណ៍ដែលកើតឡើងអម្បាញ់មិញ ថែមទាំងមិនហ៊ានក្បែរបុរសនេះទៀតផង។

The Power of Destiny (complete )Where stories live. Discover now