ភាគ4: យកឯងទៅលក់!!

590 74 8
                                    

បន្តពីភាគមុន...

"ចៅហ្វាយ ចង់ទៅណាបន្ត?" កាលដែរសួរក៏ព្រោះនាយមិនដឹងពិតមែន។

"ទៅក្លឹប!"

"ពូទៅក្លឹបធ្វើអី?" ស្ងៀមបានបន្តិច ក្រាន់តែលឺនាយនិយាយភ្លាម សរសៃអន្លង់ក្នុងខ្លួនស្រាប់តែរើឡើងមួយរំពេច។

"យកឯងទៅលក់" heeseung គ្មានចិត្តចង់យកទៅលក់អ្វីទេ ប៉ុន្តែខ្លួនមានការងារដែលត្រូវដោះស្រាយ កាលដែលនិយាយបែបនេះព្រោះចង់ធ្វើបាបក្មេងខ្លះឲ្យភ័យប៉ុណ្ណោះ។

"ហ្អា៎! ពូកុំយកខ្ញុំទៅលក់អី គេមិនទិញខ្ញុំទេបើពូយកខ្ញុំទៅលក់ខ្ញុំនឹងប្តឹងប៉ូលិសឲ្យមកចាប់ពូមិនខាន" ក្មេងខ្លះខ្លាចតែមាត់តឥតដាច់ សមតែត្រូវគេយកទៅលក់ អាលបានយំស្រែក រកម្តាយទៀតហា៎!!

"អាល្អិត ប៉ូលិសធ្វើអ្វីចៅហ្វាយយើងមិនកើតទេ" កាងហាននិយាយជាការពិតព្រោះកន្លងមកគ្មានអ្នកណាហ៊ានជាមួយនិងចៅហ្វាយខ្លួនទេ។ ក្មេងនេះហ៊ានណាស់ហ៊ានយកប៉ូលិសមកគម្រាមមនុស្សដូច ជា Lee heeseung គេយកអ្វីមកគិត?

ងឹត!!!

សំឡេងសន្ធឹករថយន្តស្ទ័រពណ៌ខ្មៅស៊េរីទំនើប មានតម្លៃថ្លៃកប់ពពក បានបញ្ឈប់នៅចំពីមុខក្លឹបមួយកន្លែង នៅក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។

គ្រាន់តែឡានឈប់នឹងកង់ភ្លាម នាយជំនិតរហ័សរហួនមកបើកទ្វារ ឱ្យកម្លោះជាចៅហ្វាយនាយចុះចេញមក ជះរូបរាងសង្ហារក្នុងឈុតគ្រីរហ្សេពណ៌ខ្មៅ ក្រវ៉ាត់កឆ្នូតខៀវ លម្អដោយនាឡិកាមានតម្លៃ កែវភ្នែកមាំកាច ដែលឆ្លុះបញ្ចាំងពីភាព ថ្លៃថ្នូរមានអំណាច សាមសមនឹងភាពស្រស់សង្ហារ ដែលមានពីកំណើត តែផ្ទៃមុខឥតខ្ចោះមួយនេះ តែងតែរក្សារាបស្មើរ គ្មានស្នាមញញឹមនោះឡើយ។

"ចុះមកឯងចង់នៅដល់ណាទៀត?" បោះជំហានចេញពីឡានប៉ុន្តែមិនឃើញក្មេងខ្លះចេញមកតាម អត់មិនបាននឹងលួចគ្រឺងខ្នាញ់ក្នុងចិត្ត។

"ខ្ញុំមិនទៅ ចុះបើខ្ញុំទៅហើយពូពិតជាយកខ្ញុំទៅលក់មែននោះគិតយ៉ាងមិច? យ៉ាងណាក៏ខ្ញុំមិនទៅដែរ" ដៃតោងទាមនិងឡានបេះមិនចេញស្អិតដូចតុកកែ។

The Power of Destiny (complete )Where stories live. Discover now