ភាគ30:អ្វីដែលសំខាន់ខ្ញុំស្រលាញ់ភរិយា

906 125 21
                                    

ពេលវេលាដើរលឿនដូចជាកុហស ត្រឹមមួយពព្រិចភ្នែកកន្លងផុត8ខែបាត់ទៅហើយ ចំណាយពេលវេលាជាមួយមនុស្សដែលខ្លួនស្រលាញ់ហេតុអ្វីលឿនខ្លាំងម៉្លេស? មានរឿងជាច្រើនបានចូលមកក្នុងជីវិត ឆ្លងកាត់រឿងជីវិតគូរ បើជ្រើសរើសត្រូវពិតជាសំណាង ពេលនេះនាយតូចស៊ុងហ៊ូនពពោះបាន8ខែបាត់ទៅហើយ នាយតូចពិបាកនៅក្នុងការដើរព្រោះ ពោះធំខ្លាំងពេក រាល់យប់បានស្វាមីយល់ចិត្តច្របាច់ដៃជើងដែលហើមឲ្យ មើលថែថ្នាក់ថ្នមប្រតិបត្តិគ្រប់សព្វ ពីមួយថ្ងៃទៅមួយថ្ងៃក្តីស្រលាញ់កាន់តែកើនឡើង។

" បងមិនទៅធ្វើការទេ?" ស៊ុងហ៊ូន

"ការងារមិនសំខាន់ដូចអូន ជាមួយកូនទេលុយបងអាចរកបានគ្រប់ពេល តែភរិយាជាមួយកូនបងមានតែមួយត្រូវតែមើលថែអញ្ចឹងហើយ" ហ៊ីស៊ឹងប្រគល់ការងារឲ្យ នីគីជាអ្នកធ្វើជំនួស នាយចង់ចំណាយពេលវេលាមើលថែភរិយាដោយផ្ទាល់ នីគីមិនបានជំទាស់ ព្រោះយល់ដល់បងប្រុសទើបស្ម័គ្រចិត្តព្រមធ្វើ។

" អង្គុយទីនេះហើយ"

"បងចង់ទៅណា?"

"បងទៅយកអាវក្រាស់មកដណ្តប់ កុំឲ្យអូនរងារ"

នៅខាងក្រៅអាកាសធាតុត្រជាក់ ពន្លឺព្រះអាទិត្យបើកថ្ងៃតិចៗ សីតុណ្ហភាពក្តៅ សើម អាចធ្វើឲ្យផ្តាសសាយបាន។ហ៊ីស៊ឹងយកអាវក្រាស់មកដណ្តប់លើកាយស្តើងភរិយា បណ្តើរគ្នាចេញទៅខាងក្រៅ ជិតដល់ពេលសម្រាលហើយ ស៊ុងហ៊ូនចង់ទិញខោអាវត្រៀមទុកសម្រាប់កូនប្រុសតូចទាំងពីរ របស់ខ្លួន។

ផ្សារទំនើប Emart បណ្តាញផ្សារទំនើបធំជាងគេ និងល្បីបំផុតនៅក្នុងប្រទេសកូរ៉េ។  មានផលិតផលជាច្រើនប្រភេទរួមទាំងគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងទំនិញប្រើប្រាស់ក្នុងផ្ទះ ភាគច្រើនដាក់លក់ជាម៉ាកប្រេនល្បីៗជាជម្រើសនិងល្អបំផុតសម្រាប់អ្នកមាន។ ក្រសែភ្នែកជាច្រើនគូរត្របាញ់មករកស្វាមីភរិយា ខុសធម្នតាដែលបណ្តើរគ្នាមកកាន់ទីនេះ បង្ករជាការខ្សឹបខ្សៀវមិនដាច់ពីមាត់  ម្នាក់ស្រស់សង្ហារ ម្នាក់ស្រស់ស្អាត ពិតជាសាកសមគ្នាខ្លាំងណាស់។ មកដល់យុគសម័យថ្មីមនុស្សជាច្រើនបានបើកចិត្តទទួលយកការស្រលាញ់ភេទដូចគ្នាដោយគោរពសិទ្ធក្នុងការជ្រើសរើសរបស់ពួកគេ ទន្ទឹមនិងនេះផ្នត់គំនិតចាស់បុរាណនៅតែមានហើយអណ្តែតឡើង។

The Power of Destiny (complete )Where stories live. Discover now