សឺត!
"គេងចុះ"ហ៊ីសុឹងអោនថើបថ្ពាល់ក្រពុំថ្នមៗ ទាញភួញឡើងដណ្តប់កាយតូចរៀបចំឲ្យមានរបៀបមុននិងជំហានជើងមាំចាកចេញទៅ។
ហ៊ីសុឹងមិនបានទៅណាទេគឺទៅគេងនៅបន្ទប់ក្បែរនេះព្រោះមិនចង់រំខានដំណេកកាយតូច ទោះហត់នើយពេញមួយថ្ងៃក៏មិនភ្លេចងូចទឹកសម្អាតខ្លួនមុននិងចូលគេងលើពូកទន់ល្មើយ។
*ព្រឹក
កាយតូចងើបឡើងទាំងងេមងាយ ដៃរាវរកបុរសចាស់ដែលធ្លាប់គេងជិតប៉ុន្តែមិនប៉ះ ភ្នែកមូលក្រឡង់ចាប់បើកឡើងក្រឡែកមើលជុំវិញបន្ទប់នៅតែមិនឃើញ ក៏សម្រេចចិត្តចុះចេញពីគ្រែទាំងសក់ក្បាលកន្ទ្រីងកន្ទ្រើងដៃទាំងគូរលើកឡើងឈ្លីភ្នែកទាំងសងខាង ជំហានជើងខ្លីបោះញ៉ាប់ស្នេរទៅខាងក្រោមក្នុងឈុតគេងយប់សត្វផេនហ្វីនដែលហ៊ីសុឹងទិញឲ្យ។
"ពុទ្ធោអ្នកប្រុសតូច" សភាពស៊ុងហ៊ូនបើមិស្រែករកពុទ្ធោមានតែចម្លែក សភាពពេកនេះដូចក្មេងគេបំបោះបង់ចោល។
"ម៉ែដោះឃើញពូដែរឬទេ?"
"ពូ?? លោកម្ចាស់មែនទេ?"
"បាទ!!" ងក់ក្បាលញ៉ាប់ៗ
"គាត់ចេញទៅតាំងពីព្រឹកព្រលឹមម្ល៉េះ!!" ហ៊ីងសុឹងជាមួយកាងហានបានចាកចេញពីវិមាន តាំងពីព្រឹលឹមស្រាលៗព្រោះមានការងារជាបន្ទន់។
អាវុធជាច្រើនរៀបចំដាក់ក្នុងកេសយ៉ាងមានរបៀប ត្រូវបានតម្រៀបជាជួរឈររុញចូលផ្នែកខាងក្រោយនៃកាប៊ីនឡាន រថយន្តធ្វើដំណើរទៅកាន់ជាយក្រុងក្នុងសភាពក្លែងបន្លំជាការនាំចេញស្រាទំពាំងបាយជូ បន្ទាប់ពីធ្វើដំណើរពេញមួយរសៀលរថយន្តវិលកង់ឈប់ចតយ៉ាងមានរបៀប។
"សង្កេតមើលជុំវិញនេះរួចហើយឬនៅ?" ហ៊ីសុឹង
"គ្មានបញ្ហាទេចៅហ្វាយ គ្រប់យ៉ាងរៀបរយ" កាងហាន
"សួស្តីលោកគីម!នេះជាអាវុធដែលខាងយើងរៀបចំជាពិសេសសម្រាប់លោក" ហ៊ីសុឹងទាញកេសមួយចេញបើកឡើងបង្ហាញច្បាស់ៗផ្ទាល់ភ្នែក ព្រោះមនុស្សដូចជានាយមិនចេះយកប្រៀបលើអ្នកណានោះទេ។
"មនុស្សដូចលោកពិតជាដូចគេនិយាយពិតមែន ល្អ!!ចាប់ពីពេលនេះទៅអាវុធទាំងអស់យើងនិងទទួលយកពីខាងលោកតែម្នាក់គត់"
YOU ARE READING
The Power of Destiny (complete )
Adventureប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt