ភាគ7: បើចង់រស់ ដកដៃចេញពីមនុស្សរបស់យើងភ្លាម!

986 112 8
                                    


*ពេលយប់

ងឹត!!!

សំឡេងសន្ធឹករថយន្តស្ទ័រពណ៌ខ្មៅស៊េរីទំនើប មានតម្លៃថ្លៃកប់ពពក បានបញ្ឈប់នៅចំពីមុខអគារ សណ្ឋាគារខ្នាតយក្សធំជាងគេបំផុត នៅក្នុងទីក្រុងសេអ៊ូល ដែលពេលនេះកំពុងរៀបចំពិធីស្នងតំណែងរបស់ត្រកូល Park!

គ្រាន់តែឡានឈប់នឹងកង់ភ្លាមសូហ្វ័រឡាន រហ័សរហួនមកបើកទ្វារ ឱ្យកម្លោះជាចៅហ្វាយនាយចុះចេញមក វត្តមានរបស់នាយក្រាស់បង្កជាការភ្ញាក់ផ្អើលសម្រាប់អ្នកដែលចូលរួមក្នុងពិធីទាំងមូល រូបរាងសង្ហារក្នុងឈុតគ្រីរហ្សេ ពណ៌ខ្មៅ លម្អដោយនាឡិកាពេជ្រ កែវភ្នែកមាំកាច ដែលឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរមានអំណាច សាមសកនឹងភាពស្រស់សង្ហារដែលមានពីកំណើត អមដោយកាយតូចស្អាតប្លែកដៃជើងស្រឡូនស្រឡៅ ចង្កេះតូចច្រលឹងត្រគាករីកសាយរង្វង់ មុខសរលោងដូចពេជ្រចរណៃ ទម្លាក់សក់ឆិតលើចិញ្ចើម គ្រោងដោយសម្លៀកបំពាក់ខ្មៅសុទ្ធមួយតួខ្លួន ថែមជាមួយខ្សែកតូឆ្នា មានក្បូងមួយគ្រាប់ចំពីកណ្តាលកាន់តែលើកសម្រស់មួយកម្រិតទៀត។

ក្រសែភ្នែករាប់សិបគូរសម្លឹងឆ្ពោះមានកាន់កាយតូចឥតដាច់ វាមិនចម្លែកទេដែលគ្រប់គ្នាមើលបែបនេះ ព្រោះកន្លងមកមិនដែលឃើញនាយម៉ាហ្វៀលបណ្តើរអ្នកណាចូលកម្មវិធីទេ ចុះក្មេងម្នាក់នោះជាអ្នកណាបានជានាយយកតាមខ្លួនបែបនេះ?

"ពូ! ហេតុអីគេមើលមកយើងច្រើនបែបនេះ?" ស៊ុងហ៊ូនឆ្មុលខ្លួនកាន់តែកៀកនិងកាយក្រាស់ ដើម្បីបន្លំភាពភ័យខ្លាច។

"ធ្វើធម្មតាទៅ គេមិនស៊ីឯងទេ" យល់អារម្មណ៍ក្មេងខ្លាចប៉ុន្តែបើឲ្យនាយនិយាយលួងលោមកំឡុកពេលនេះដូចជាមិនសម ខ្លួនជាម៉ាហ្វៀលមួយទាំងមូល ត្រូវរៀបរឹកឲ្យសាកសមជាមនុស្សដែលត្រូវបានគេខ្លោបខ្លាច។

"បាទ!"

Heeseung បណ្តើរ Sunghoon ចូលទៅខាងក្នុងកម្មពីធី ក្រោមក្រសែភ្នែកមើលមកជាច្រើន ធ្វើឲ្យនាយម៉ាហ្វៀលក្តៅក្រហាយសឹងតែចាប់ខ្វះគ្រាប់ភ្នែកពួកដែលសម្លឹងមកមើលមនុស្សបស់គេទេ ។ ចំណែករាងតូចគេដើរតាមតែរាងក្រាស់ធ្វើភ្នែកភ្លឺសៗ មិនមាត់កអ្វីទាំងអស់ណាមួយមិនទម្លាប់នៅកន្លែងដែលមានអ៊ូអរច្រើនផង ។

The Power of Destiny (complete )Where stories live. Discover now