"តើបងយល់យ៉ាងណាសម្រាប់សំណើរកាលពី18ឆ្នាំមុននោះ?" លោកស្រីផាកបានសួរទៅកាន់ប្តីបន្ទាប់ពីគេងគិតជាច្រើនថ្ងៃមកនេះ។" បងគិតថាពួកយើងគ្មានជម្រើសទេ កំឡុងពេលនេះយើងកំពុងតែពិបាកបងមិនចង់ឲ្យ ហ៊ូន មកពិបាកជាមួយពួកយើងទេ" លោកផាកនិយាយទាំងយកដៃជ្រោងសក់ឱនមុខចុះ គាត់ពិតជាឈឺក្បាលជាមួយរឿងដែលកំពុងតែជួបឥឡូវនេះណាស់។
"ខ្ញុំគិតថាពួកយើងគួរតែឲ្យហ៊ូន ទៅនៅសេអ៊ូលជាមួយ អ៊ុំរបស់គេទៅ ហ៊ូនប្រាកដជាអាចមានឱកាសរៀនបញ្ចប់ ហើយបន្តក្តីស្រម៉ៃរបស់គេ អូនមិនចង់ឲ្យកូនមកត្រូវខូចអនាគតដោយសារតែ ពួកយើងគ្មានលិទ្ធភាពឲ្យគេបានរៀនសូត្រនោះទេ អូនបារម្ភណាស់មិនចង់ឃ្លាតពីកូនសោះ អូនខ្លាចថាពេលគេនៅឆ្ងាយពីយើងគេនិងលំបាក ដែលត្រូវប្រើជីវិតជាគោលជំហរសម្រាប់ខ្លួនឯង" លោកស្រីផាកនិយាយរៀបរាប់ទាំងអួលដើម ក ក្នុងចិត្តអ្នកជាម្តាយ គ្មានអ្នកណាម្នាក់ដែលចង់បែកពីកូននោះទេ ព្រហ្មលិខិតពិតជាមិនប្រណីជាមួយគ្រួសារដ៏ក្រខ្សត់នេះសោះ។
" អូនកុំបារម្ភ ហ៊ូន ជាក្មេងឆ្លាតជឿបងឲ្យកូនទៅនៅជាមួយ អ៊ុំរបស់គេទៅ អូនពិតជាមិនចង់ឃើញកូនលំបាកទេត្រូវឬអត់? ដូច្នេះឲ្យកូនទៅ វាជាជម្រើសដ៏ល្អបំផុត " លោកផាកនិយាយបណ្តើរឱបភរិយាបណ្តើរ ក្នុងចិត្តអ្នកទាំងពីរពោលពេញទៅដោយរឿងជាច្រើន ដែលមិនអាចបរិយាយចេញក្រៅឲ្យកូនបានដឹង។
ស៊ុងហ៊ូន ជាក្មេងដែលមានអត្តចរិតស្លូតត្រង់ មិនចេះនិយាយស្តី ងាយខ្លាចអ្នកដទៃ បើទោះបីជារស់នៅក្នុងគ្រួសារមួយដែលខ្វះខាតប៉ុនែ្តស៊ុងហ៊ូន មិនធ្លាប់តូចចិត្តនឹងជីវិតខ្លួនឯងឡើយ។ សព្វថ្ងៃនាយតូចមានអាយុ17ឆ្នាំហើយ បូករួមជាមួយកាយសម្បុសរថ្លា ដៃជើងស្រឡូនស្រឡៅ ស្អាតលើសស្រីក្រមុំ បើខ្លួនកើតនៅក្នុងគ្រួសារធូធារ ម្ល៉េះខ្លួននឹងក្លាយជាកុលាបដាំក្នុងផើមដែលត្រូវបានគេមើលថែថ្នាក់ថ្នម ប៉ុន្តែគួឲ្យស្តាយខ្លួនមិនអាចជ្រើសរើសទីកន្លែងកើតបាន ទើបត្រូវសម្របខ្លួនជាដើមដំបងយក្ស ត្រូវធ្វើជាមនុស្សរឹងមាំតាំងពីតូច រស់នៅខ្សត់ទឹកផ្សើមសំណើម ខុសពីក្មេងដទៃដែលត្រូវបានគ្រួសារទំនុបបម្រុង រួមទាំងផ្តល់អ្វីៗគ្រប់យ៉ាងដែលពួកគេចង់បាន។
YOU ARE READING
The Power of Destiny (complete )
Adventureប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt