ភាគ27: ក្តីសង្ឃឹមចុងក្រោយ

711 97 2
                                    

ស៊ុងហ៊ូនបិតទ្វាសង្ងំចូលគេង ដោយមិនខ្វល់ខ្វាយពីសម្លេងហ៊ីសុឹងដែរខំប្រឹងគោះទ្វាស្រែកពីខាងក្រៅ ទឹកភ្នែកនៅតែបន្តស្រក់ចុះមិនព្រមឈប់ ដៃស្រឡូនបោសវៀសចេញម្តងហើយម្តងទៀត ថ្ពាល់រលោងព្រិលក្លាយជាពណ៍ក្រហម កែវភ្នែកជុំវិញដក់ដោយតំណក់ទឹកភ្នែក។

"ស៊ុងហ៊ូនបើកទ្វាបានទេ បងសុំទោស!

"បើពាក្យសុំទោសសុទ្ធតែអាចលុបលាងកំហុសគ្រប់យ៉ាងចោលបាន អញ្ចឹងមនុស្សកើតមកចាំបាច់ផ្ជាប់អារម្មណ៍មកជាមួយធ្វើអ្វី? បងសុំទោស? បើខ្ញុំលើកលែងទោសឲ្យបងមិនប្រាកដថាលើកក្រោយបងមិនធ្វើបែបនេះដាក់ខ្ញុំទៀតនោះទេ កន្លងមកខ្ញុំបានប្រគល់ទាំងចិត្តរួមដោយទាំងកាយឲ្យបងគ្រប់យ៉ាង បងសុំឲ្យខ្ញុំផ្តល់ភាពជឿជាក់ចំពោះបងខ្ញុំបានធ្វើវាហើយ ប៉ុន្តែបងខ្លួនឯងជាអ្នកបំផ្លាញវា គ្រប់យ៉ាងសុទ្ធតែអាចស្តារឡើងមកវិញបានប៉ុន្តែទំនុបចិត្តដែលអូនមានចំពោះបង វាបានរលាយបាត់ត្រឹមយប់នេះអស់ទៅហើយ។ បើមិនចង់ឲ្យអូនស្អប់បងកាន់តែខ្លាំងសូមបងចាកចេញពីទីនេះ ព្រោះអូនត្រូវការគេង យប់នេះអូនមិនត្រូវការបងមកប្រតិបត្តិ គេងឱបលួងលោមនិយាយពាក្យផ្អែមល្ហែមដាក់ទៀតទេ ចេញទៅ" ស៊ុងហ៊ូនគេងបែរខ្នងដាក់ទ្វាស្រែកពីខាងក្នុង ទាមទារឲ្យនាយក្រាស់ចាកចេញពេលនេះខ្លួនលែងត្រូវការស្វាមីម្នាក់នេះទៀតហើយ។

"ស៊ុងហ៊ូនសូមអូនទុកឱកាសឲ្យបងប៉ះប៉ូវកំហុសបានទេ? បងសន្យាលែងមានលើកក្រោយទៀតហើយ បងស្រលាញ់អូន គ្រប់យ៉ាងដែលបងនិយាយសុទ្ធតែជាការពិតសូមអូនជឿជាក់បង តែបន្តិចក៏បានដែរ"

"បងពូកែនិយាយពាក្យផ្អែមខ្លាំងណាស់ ថែមទាំងពូកែសន្យាទៀតផង ដោយសារតែពាក្យសន្យារួមក្លែងដោយសម្តីផ្អែមល្ហែមទាំងអស់នេះ ទើបអូនជឿជាក់បងខ្លាំងហើយត្រូវឈឺចាប់។ ហ៊ីសុឹងបងតែងតែប្រាប់មិនឲ្យអូនយំ ឥឡូវនេះអូនសុំទោសអូនបានយំទៀតហើយប៉ុន្តែបងកុំបារម្ភអូនមិនបានយំឲ្យបងឃើញនោះទេ។ សុំទោសដែលអូនមិនអាចធ្វើជាមនុស្សរឹងមាំដូចអ្វីដែរបងត្រូវការ សុំទោសដែលអូនតែងតែយំព្រោះរឿងតូចតាច ហើយមានភ័យខ្លាចច្រើនតាមមកជាប់ខ្លួនរហូត ព្រោះអូនគ្រាន់តែជាក្មេងអាយុ18ឆ្នាំម្នាក់ដែលចាកចេញពីផ្ទះមករស់នៅទីក្រុង ហើយត្រូវបាត់បង់គ្រប់យ៉ាងសូម្បីឪពុកម្តាយក៏មិននៅជាមួយ ជីវិតតែលតោលក្តីសង្ឃឹមមានតែបង ពេលនេះសូម្បីក្តីសង្ឃឹមចុងក្រោយដែលអូនមានក៏ត្រូវរលាយបាត់ទៅហើយ តើអូននៅសល់អ្វីទៀតបងនិយាយទៅមើល??"

The Power of Destiny (complete )Where stories live. Discover now