ភាគ15: មើលថែ!!

1.2K 106 9
                                    

*ព្រឹកឡើង

"ស៊ុងហ៊ូន??? ដៃក្រាស់ប៉ះលើថ្ងាស់ស្តើង កម្តៅស្ទើរផ្ទុះចេញមកក្រៅ ហ៊ីសុឹងព្យាយាមដាស់យ៉ាងណាក៏មិនក្រោក ក្នុងទ្រូងបារម្ភអ្នកចំពោះមុខពន់ពេក។

"គេយ៉ាងម៉េចហើយ???

"ចៅហ្វាយគួរតែបន្ធូរដៃខ្លះ អ្នកប្រុសតូចនៅក្មេងមិនអាចទ្រាំទ្រជាមួយកម្លាំងខ្លាំងបានទេ ក្រោកឡើងអ្នកប្រុសអាចមានអាការៈចុកពោះដោយសារមេជីវិតបញ្ជូលទៅក្នុងរាងកាយច្រើនពេក ឲ្យគាត់សម្រាកនិងញុំាថ្នាំអាការៈនិងធូរស្បើយ ចៅហ្វាយកុំភ្លេចលាបថ្នាំឲ្យអ្នកប្រុសតូចផងលើកដំបូងអាចនិងមានការដាច់រលត់"

"សុំទោស!" មើលសភាពស៊ុងហ៊ូនសន្លប់ស្តូកស្តឹងនៅលើគ្រែរួច អត់និងបន្ទោសខ្លួនឯងមិនបាន ដៃគ្រើមកាន់ដៃតូចលើកមកផ្អឹបជាប់ថ្ពាល់ ពោលពាក្យសុំទោស ស្នាមដែលខ្លួនជាអ្នកបង្ករបង្ហាញមកយ៉ាងច្បាស់ ក្រហមជាំពាសពេញរាងកាយ។ ហ៊ីសុឹងទាញភួយចេញមើលត្រង់ចំណុចផ្សាភ្ជាប់ ហួសចិត្តជាមួយខ្លួនឯងមិនគួរណាដៃធ្ងន់ធ្វើដាក់រាងតូចថ្នាក់នេះ ស្នាមដាច់រលត់បង្ហាញនៅពីមុខ ហ៊ីសុឹងលាបថ្នាំថ្នមៗពីលើភាពទន់ជ្រាយ កន្សែងសើមយកមកផ្តិតលើផ្ទៃមុខតូចស្លែកស្លាំងស្រាលៗបង្អូសមកដល់អញ្ចឹងក រួចចាប់ដៃមកជូត
សឹមឲ្យស៊ុងហ៊ូនគេងយ៉ាងមានរបៀប។

ហ៊ីសុឹងចូលមកផ្ទះបាយ ខ្លួនភ្ជាប់ដោយអៀម រៀបចំរម្ងាប់ស៊ុប និងដាំបបរត្រៀមទុកឲ្យស៊ុងហ៊ូន បង្ករជាភាពភាក់ផ្ញើលចំពោះអ្នកបម្រើពេញវិមានទាំងមូល ស្ទើរតែមិនជឿបើមិនឃើញផ្ទាល់ភ្នែក តទៅពួកគេបែបត្រូវទម្លាប់ជាមួយរូបភាពបែបនេះហើយមែនទេ?

"ហុឹក!ហុឹក ឈឺណាស់" មួយតួខ្លួនកម្រើកមិនបានឈឺស្គៀបពេញសព្វសាច់ ចំណុចផ្សាភ្ជាប់បីដូចគេហែកជាជម្រៀកៗ ដៃក្តោបពោះជាប់ឈឺចុកចាប់រកអ្វីថាមិនត្រូវ។

ក្រាក!!

"អូនយ៉ាងម៉េចហើយ?? ក្នុងដៃកាន់ថាសបបរចុះទុកនៅលើតុក្បែរក្បាលគ្រែ ដៃគ្រើមស្ទាបថ្ងាសស្តើងស្ទង់មើលកម្តៅ។

"ពូ!អូនចុកពោះ មួយតួខ្លួនកម្រើកមិនបានទេ ឈឺណាស់ហុឹក ចន្លោះភ្លៅដូចគេចាប់ហែកជាជម្រៀកៗ ពិបាកទ្រាំ" ស៊ុងហ៊ូនរៀបរាប់ភាពឈឺចាប់ដែលខ្លួនមានទៅកាន់ហ៊ីសុឹង មិនបានត្អូញត្អែរប៉ុន្តែវាជាការពិតខ្លួនពិបាកទ្រាំខ្លាំងណាស់។

The Power of Destiny (complete )Where stories live. Discover now