ភាគ22: សន្យា!!

761 106 9
                                    

អ៊ួក អ៊ួក!

ព្រឹកព្រហាមក្រាន់តែបើកភ្នែកភ្លាមហ៊ីសុឹងត្រូវរត់ចូលទៅក្នុងបន្ទប់ទឹកសង្ងំក្អួតស្ទើតែអស់ពីក្នុងពោះ បបូរមាត់ស្លេកស្លាំង ទឹកមុខខ្សោះគ្មានសំណើមព្រោះតែក្អួតច្រើនដងពេក។

"ហុឹក! ពូកើតអី? ក្រោកឡើងមិនឃើញមនុស្សក្បែរខ្លួនបែរជាលឺសម្លេងមនុស្សកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកស៊ុងហ៊ូនស្ទុះស្ទារហ័សរហួនចូលទៅមើល។

"បងមិនអីទេ!

"មិនអី! មិនអី! មិនអី! ហេតុអ្វីចូលចិត្តនិយាយពាក្យនេះម្លេ៉សមានមើលសភាពខ្លួនឯងទេ! ខ្លួនស្លេកស្លាំងស្ទើតែដូចសាកសពទៅហើយនៅនិយាយថាមិនអីទៀត។

"ស៊ុងហ៊ូនបងមិនអី.. អ៊ួក! និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែដោលពោះក្អួតចង្អោរចេញមកខាងក្រៅ ។

"ពូ! ហុឹកពូកុំកើតអីណា" ហ៊ីសុឹងសន្លប់បាត់មាត់ឈឹងលែងកម្រើកស៊ុងហ៊ូនឃើញសភាពមិនស្រួលភ័យណាស់ កន្លងមកសុខភាពរាងក្រាស់រឹងមាំធម្មតា សុខៗស្រាប់តែក្អួតមិនព្រមឈប់បែបនេះធ្វើឲ្យខ្លួនទន់ដៃជើងឡើងមកចម្លែក។

"លោកគ្រូពេទ្យ គាត់យ៉ាងម៉េចហើយ? ស៊ុងហ៊ូនរហ័សស្ទុះចូលទៅសួរនាំពេលគ្រូពេទ្យពិនិត្យរាងក្រាស់រួចរាល់។

"បើមើលតាមអាការៈដូចជាមិនមានអ្វីទេក្រាន់តែក្អួតចង្អោរច្រើនពេកធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនទើបសន្លប់បែបនេះ សុខភាពដូចជារឹងមាំល្អទេចម្លែកដែរ មិនដឹងថាលោកម្ចាស់ញាំអ្វីខុសទើបធ្វើឲ្យក្អួតបែបនេះ!

"មិនមែនទេលោកគ្រូពេទ្យ! វាមិនមែនជាលើកទីមួយទេកាលពីម្សិលមិញគាត់ក៏បានក្អួតបែបនេះដែរ កន្លងមកសុខភាពគាត់រឹងមាំណាស់មិនសមសុខៗធ្លាក់ខ្លួនឈឺបែបនេះទេ" កាងហាន

"តើខ្ញុំអាចសុំពិនិត្យអ្នកប្រុសតូចបានទេ?

"មិនបាន! យើងជាអ្នកឈឺហេតុអ្វីត្រូវពិនិត្យភរិយាយើងទៅវិញ? ហ៊ីសុឹងស្រែកពេលលឺគ្រូពេទ្យចង់ពិនិត្យភរិយាខ្លួន។

"ពូ!ដឹងខ្លួនហើយមែនទេ? រាងតូចដើរទៅក្បែរគ្រែចាប់ដៃរាងក្រាស់ជាប់បង្ហាញពីការព្រួយបារម្ភចេញមក។

The Power of Destiny (complete )Where stories live. Discover now