ភាគ24:ភាពភ័យខ្លាច!!

861 134 29
                                    

ហុឹក! ហុឹក!

"ស៊ុងហ៊ូនអូនកើតអី? គេងសុខៗស្រាប់តែលឺសម្លេងយំឡើងក្បែរត្រចៀកហ៊ីសុឹងភ័យខ្លាំងស្ទុះងើបឡើងដាស់ភរិយា។

"ហុឹក! ហុឹក!"

"ស៊ុងហ៊ូនក្រោកឡើង! ហ៊ីសុឹងទះថ្ពាល់រលោងថើរៗដើម្បីឲ្យភ្ញាក់ដឹងខ្លួនមកវិញ មានរឿងអ្វីកើតឡើងហេតុអីសុខៗស្រាប់តែយំមិនព្រមឈប់បែបនេះ។

"កុំចោលអូន!

"បងនៅទីនេះ ស៊ុងហ៊ូនបងនៅក្បែរអូនស្ងប់អារម្មណ៍" ដៃក្រាស់អង្អែលសសៃសក់ទន់ល្មើយ ទាញយកមកថើបលួងលោមបំបាត់ភាពភ័យខ្លាច។

"អូនសុបិន្តអាក្រក់ ក្នុងនោះវាគួរឲ្យខ្លាចខ្លាំងណាស់" ស៊ុងហ៊ូនចាប់ដើមដៃរាងក្រាស់ជាប់សម្លឹងមុខចំរៀបរាប់សុបន្តិទៅកាន់ស្វាមី។

"ត្រឹមជាសុបិន្តហេតុអ្វីអូនខ្លាចវាម្ល៉េះ?

"អូនមិនខ្លាចអ្វីទាំងអស់ ប៉ុន្តែអូនខ្លាចបាត់បង់បងច្រើនជាង! មានដឹងទេថាអូនភ័យខ្លាចខ្លាំងដល់កម្រិតណា អូនខ្លាចណាស់ អូនអាចបាត់បង់អ្វីៗគ្រប់យ៉ាងតែអូនមិនបានបាត់បង់បងទៅបានទេ។ ហុឹក! បងសាហាវណាស់ សូម្បីយល់សប្តិក៏បងតាមបន្លាចអូនដែរ នៅសុខៗបងស្រាប់តែចង់ចាកចេញចោលអូនជាមួយកូន ធ្វើឲ្យអូនយំស្ទើរឆ្គួត!

"សន្យាជាមួយអូនបានទេបងកុំទៅណាចោលអូន!! អូនស្រលាញ់បង! ស្រលាញ់បងខ្លាំងណាស់ជីវិតមួយនេះអូនប្រគល់ឲ្យបងអស់ហើយ បើថ្ងៃមួយណាមួយមានរឿងមិនល្អបែបនេះកើតឡើងពិតមែន អូនគ្មានភាពរឹងមាំរស់នៅបន្តតែម្នាក់ឯងទេ"

"ស៊ុងហ៊ូន! ថ្ងៃមួយនោះវាហ្នឹងមិនអាចកើតឡើងបានទេ បើវាកើតឡើងមែនបងនិងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីត្រឡប់មករកអូនជាមួយកូនវិញ។ បងដឹងថាអូនព្រួយបារម្ភច្រើន អូននៅក្មេងពិសេសកំពុងមានទម្ងន់កូនរបស់ពួកយើងទៀតអូនប្រាកដជាហត់នឿយខ្លាំងហើយ ស្តាប់បងបំភ្លេចសុបន្តិអាក្រក់មួយនេះចោលកុំគិតច្រើនពីវាទៀត។ បងសន្យា! សន្យានៅក្បែរអូនមិនទៅណាចោលអូននោះទេ" ដៃម្ខាងក្រសោបស្មា ដៃម្ខាងក្រសោបប្រអប់ដៃតូចស្រឡូនយកមកកាន់ថែរថើប ខ្លួនពិតជាស្រលាញ់ភរិយាម្នាក់នេះខ្លាំងណាស់ គ្មានហេតុអ្វីអាចបំបែកខ្លួនចេញពីគ្នាបានទេ។

The Power of Destiny (complete )Where stories live. Discover now