ភាគ16: យកជីវិតធានាភរិយា!!

916 95 8
                                    

គ្រីង គ្រីង!!

"អាឡូ ជុងវ៉ុន ឯងមានការអីមែនទេ??? ក្នុងចិត្តលួចឆ្ងល់ ហេតុអ្វីបានគេខលមកខ្លួនទាំងយប់បែបនេះមិនស្ទាក់ស្ទើរក៏ចុចទទួល។

" ហុឹក ស៊ុងហ៊ូន! ពូមីងស្លាប់ហើយ!!

គ្រាំង!

ទូរស័ព្ទក្នុងដៃធ្លាក់ចុះភ្លាមៗ ស៊ុងហ៊ូនផ្តើមទន់ដៃជើងមួយរំពេច អារម្មណ៍ឈឺចាប់បោលផ្ទប់ពេញប្រអប់ទ្រូង បបូរមាត់ញ័ររន្ធើ គ្រប់យ៉ាងក្នុងបន្ទប់ទាំងមូលហាក់ជាប់គាំង លែងដំណើរការ បន្ទាប់ពីលឺអ្នកម្ខាងទៀតនិយាយ។

"ស៊ុងហ៊ូន! ស៊ុងហ៊ូន អាឡូ លឺយើងនិយាយទេ??? ជុងវ៉ុនស្លន់ស្លោ បារម្ភពីមិត្តមិនដឹងថាពេលនេះគេយ៉ាងមេ៉ចហើយទេ។

"អ្ហាយ!!មិនពិតទេ" ស៊ុងហ៊ូនស្រែកយំមួយទំហឹងបញ្ចេញអារម្មណ៍ឈឺចាប់ អ្នកណាក៏បានប្រាប់ខ្លួនមកថាគ្រប់យ៉ាងត្រឹមជាការកុហកប៉ុណ្ណោះ។

"ស៊ុងហ៊ូន! អូនកើតអី???? សម្លេងខ្លាំងបន្លឺឡើង ហ៊ីសុឹងប្រញាប់ចេញពីបន្ទប់ធ្វើការ ស្ទុះចូលមកឱបស៊ុងហ៊ូនភ្លាមៗ

"ពូ! ជូនអូនទៅផ្ទះ!! ចង់ទៅផ្ទះឥឡូវនេះ ហុឹក!! ដៃតូចក្តាប់អាវហ៊ីសុឹង អង្រួនខ្លាំងៗស្នើសុំឲ្យបុរសចំពោះមុខជូនខ្លួនទៅផ្ទះ។

"អូនស្ងប់អារម្មណ៍សិនបានទេ ប្រាប់បងមកមានរឿងអ្វីកើតឡើង??? ហ៊ីសុឹងចាប់ស្មាតូចទាំងសងខាងជាប់ ព្យាយាមនិយាយឲ្យស៊ុងហ៊ូនស្ងប់អារម្មណ៍ ខ្លួនពិបាកទ្រាំណាស់ឃើញមនុស្សដែរខ្លួនស្រលាញ់ស្ថិតក្នុងស្ថានភាពបែបនេះ។

"មិនស្ងប់! ហុឹក ពូជូនអូនទៅផ្ទះ! ស៊ុងហ៊ូនអង្រួនកាយធំកាន់តែខ្លាំង ទឹកភ្នែកស្រក់ដូចទឹកកំពុងបាក់ទំនប់ ដែលគ្មានអ្នកណាអាចហាមឃាត់វាបានឡើយ។

ហ៊ីងសុឹងប្រញាប់ឲ្យកាងហានចេញឡានជាបន្ទន់ធ្វើដំណើរទៅកាន់ប៊ូសាន ទាំងកណ្តាលយប់តាមការស្ទើរសុំរបស់ស៊ុងហ៊ូន ដៃធំក្រាស់ក្រសោបកាយតូចយកមកឱបជាប់ទ្រូង អារម្មណ៍ឈឺចាប់ផ្តើមឡើង រាល់ពេលសម្លឹងចំមនុស្សដែលខ្លួនពេញស្រលាញ់យំដង្ហើយ ដង្ហក់មិនព្រមឈប់។

The Power of Destiny (complete )Where stories live. Discover now