ថ្ងៃបន្ទាប់...
ព្រះអាទិត្យរះចែងចាំងជ្រៀតចូលតាមចន្លោះបង្អួត បង្ហាញឲ្យឃើញរាងកាយតូចស្តើងរបស់ម្ចាស់បន្ទប់ កំពុងគេងដណ្តប់ភួយលង់លក់ស្កប់ស្កល់នៅឡើយ ។ ដោយសារយប់មិញនេះស៊ុងហ៊ូន គេងមិនលក់ព្រោះខួរក្បាលដំណើរការឥតឈប់ឈរ ត្បិតខំព្យាយាមសង្ងំគេងយ៉ាងណាក៏គេងនៅតែមិនលក់។
តុក!តុក
ស្នូរគោះទ្វារបន្លឺឡើងកាត់ព្រឹកព្រលឹម ស៊ុងហ៊ូនត្រូវបង្ខំនាំខ្លួនឯងក្រោកចេញពីគ្រែ មុននឹងបោះជំហ៊ាន ទៅបើកទ្វារ រកមើលថាអ្នកណាមកមានការអ្វី។
ក្រាក!!
"បងស៊ូអា...!?"
"រៀបចំខ្លួនមក បងជូនឯងទៅសាលារៀន!" និយាយរួចក៏បោះជំហានចាកចេញបាត់ទៅ។
ចំណាយពេល15នាទីក្នុងការរៀបចំខ្លួន រាងតូចក្នុងឯកសណ្ឋានជាសិស្សវិទ្យាល័យ សក់ទម្លាក់ឆិតចិណ្ចើម ដៃស្រឡូនលើកឡើងវែកសក់ជូតផ្តិតទឹកលើ ថ្ងាស់ បង្ហាញឱ្យឃើញពីវង្វង់មុខសម៉ដ្ឋខៃ ភ្នែកមូល ថ្លា ច្រមុះស្រួចស្អាត បបូរមាត់ស៊ីជម្ពូរ សែនស្រស់ សម្រស់ពិតជាស្អាតបែបធម្មជាតិ ស្ទើរតែលើសមនុស្សស្រីទៅទៀត។
"រួចរាល់ហើយមែនទេ?"
"បាទ!បង"
"អូខេ! តោះយើងទៅអញ្ចឹង! អាវយឺតសពីក្នុងស៊កដោយអាវធំបើកស្មាពីខាងក្រៅ ខោខ្មៅវែងឆ្នូត ចិញ្ចឹមក្រាស់ភ្នែកដូចសត្វកញ្ជ្រោង មើលពីកន្លែងណាក៏មិនសមជាស្រីដែរ បែរជាមើលឃើញសង្ហារបែបជាមនុស្សប្រុសទៅវិញ។
តាមផ្លូវ សភាពក្នុងឡានស្ងាត់ចម្លែកលឺសូរតែស្នូរសម្លេងដកដង្ហើមរបស់មនុស្សពីរនាក់ប៉ុណ្ណោះ ដោយឃើញស្ងាត់ពេកស៊ូអា ក៏ចេះតែរកនឹកពាក្យបន្លប់ភាពស្ងប់ស្ងាត់ក្នុងការធ្វើដំណើរ។
" កាលពីម្សិលមិញ បងសង្ឃឹមថាឯងនិងមិនប្រកាន់ចំពោះសម្តីគម្រោះគម្រើយរបស់បងផងទៅចុះ"
"បងស៊ូ! ខ្ញុំបានបំភ្លេចវាបាត់ហើយ" ការពិតទៅនាយតូចជាមនុស្សយល់ពីអ្នកដទៃនាយដឹងថាស៊ូអាមានការងារនៅខាងក្រៅច្រើន ច្បាស់ណាស់កាលដែលនាងប្រើពាក្យទាំងនោះដាក់ខ្លួន ប្រាកដជាដោយសារតែនាងស្មុគស្មាញ។
YOU ARE READING
The Power of Destiny (complete )
Adventureប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt