ភាគ9:មកលួងឬមកឈ្លោះ?

918 105 10
                                    

បន្តពីភាគមុន ...

"មើស!កុំឱប" ដៃតូចៗលើឡើងទាញដៃហ៊ីសុឹងចេញ មិនចង់ឲ្យនាយប៉ះ អារម្មណ៍តូចចិត្តបុកភឹបៗឆួលឡើងពេញប្រអប់ទ្រូង ។

"កើតអី?"

"ធ្វើអីដឹងខ្លួនឯងហើយ"

"ជឿថាយើងចាប់បោះឯងចេញក្រៅបន្ទាប់ដែរទេ?" ហ៊ីសុឹង

"មនុស្សអីអត់ចិត្ត ខ្ញុំឈឺពូបែរជាទុកខ្ញុំចោលតែម្នាក់ឯង" រករឿងកិកកុកនេះព្រោះតូចចិត្តដែលនាយធំទុកខ្លួនចោលសោះ ក្មេងអើយក្មេង។

"បើយើងចិត្តអាក្រក់ម្ល៉េះឯងដាច់ខ្យល់ស្លាប់បាត់ហើយ"

"ដេកទៅ យើងហត់ហើយ!!" ធ្វើការពេញមួយថ្ងៃ នាយគ្មានកម្លាំងតបជាមួយស៊ុងហ៊ូនទេ។

មិនមែនហ៊ីសុឹងជាមនុស្សគ្មានចិត្តទេ កំឡុងពេលកាយតូចសន្លប់ស្តូកស្តឹងឥតកម្រើក ក្នុងចិត្តក៏លួចបារម្ភពីក្មេងនេះដែរ។ បន្ទាប់ពីគ្រូពេទ្យចាកចេញ ហ៊ីសុឹងក៏ដើរចូលបន្ទប់ទឹកត្រឡប់មកវិញជាមួយកន្សែងសើមក្នុងដៃសម្លឹងមើលក្មេងបាត់មាត់ក ដៃគ្រើមលូកទៅស្ទាបថ្នាស់ដើម្បីស្ទង់មើលកម្តៅ អូសចុះប៉ះថ្ពាល់រលោងម៉ដ្ឋពេលសាមីខ្លួនគេមិនដឹង ភ្នែកសម្លឹងមើលបបូរមាត់ស្លេកស្លាំង ទាក់ទាញចិត្ត សសៀលោមុខតិចៗខិតទៅជិតបំណងចង់ណែនិត្យ តែក៏តាំងស្មារតីត្រឡប់មកវិញបាន។

"ស្លាប់មិនខានទេ!" អារម្មណ៍ញ៉ាប់ញ័រចាប់ផ្តើមកើនឡើងបេះដូងលោតផ្ទប់ ស្ទើរផ្ទុះចេញមកក្រៅ។

សម្រួលអារម្មណ៍បានបន្តិចចាប់ផ្តើមលើកកន្សែងសើមមកផ្តិតនៅលើផ្ទៃមុខតូចទាំងសងខាង ដោយការថ្នាក់ថ្នមដៃបំផុត ដៃគ្រើមបង្អូសមកដល់គល់ក រហូតដល់ទ្រូងសខ្ចី ក្រសែភ្នែកសម្លឹង ព្យាយាមពិនិត្យមើលពីក្បាលដល់ចុងជើង លួចនឹកក្នុងចិត្តថានេះជា ប្រុសរឺស្រីទៅហេតុអីស្អាតយ៉ាងនេះ? លើលោកនេះមានមនុស្សស្អាតឥតកន្លែងទាស់បែបនេះដែរ?

ក្អឹក!

"មិនកើតទេ ត្រូវតែប្រញាប់ធ្វើវាឲ្យលឿន" ហ៊ីសុឹងចាប់ដៃទាំងសងខាងរបស់ស៊ុងហ៊ូនមកជូតម្តងមួយៗ រួចរាល់ក៏រៀបចំទុកដាក់របស់ឲ្យមានរបៀប ។

The Power of Destiny (complete )Where stories live. Discover now