ភាគ19: ហួងហែង!!

1.1K 133 8
                                    


"ស៊ុងហ៊ូន! អូនមិនអាចចេះតែយំតាមចិត្តចង់នោះទេ! ជូតទឹកភ្នែកហើយឈប់យំ បើចង់ឲ្យបងនិយាយជាមួយអូន" ហ៊ីសុឹងនិយាយសម្លេងស្មើបែបប្រាកដប្រជា។

"អូនឈប់ហើយ! ដៃតូចប្រញាប់ជូតសម្អាតទឹកភ្នែកដែលស្រក់និងដាមលើផ្ទៃមុខខ្លួនចេញ។

"អូនដឹងថាហេតុអ្វីបងបង្រៀនឲ្យអូនចេះបាញ់កាំភ្លើងដែលទេ??

"ដឹង! ព្រោះពូចង់ឲ្យអូនចេះការពារខ្លួនដោយមិនចាំបាច់ពឹងលើអ្នកដទៃ!"

"ចុះអូនដឹងថាហេតុអ្វីបងប្រាប់ឲ្យអូនឈប់យំឬអត់?? ស៊ុងហ៊ូនក្រវីក្បាលជំនួសដោយការឆ្លើយតប។

"ក្នុងនាមអូនជាភរិយាបង អូនមិនអាចចេះតែយំព្រោះតែរឿងបន្តិចបន្តួចបានទេ! អូនមិនត្រូវធ្វើជាស៊ុងហ៊ូនដែលទន់ខ្សោយ ចេះតែកិកកុកស្រែកយំតាមចិត្តចង់!"

"ចាប់ពីពេលនេះទៅទោះមានរឿងអ្វីកើតឡើងក៏ដោយ ហាមអូនយំជាដាច់ខាត!! បងនិងបង្រៀនអូនគ្រប់យ៉ាងពីរបៀបការពារខ្លួន ស៊ុងហ៊ូនផ្លូវខាងមុខវាងងឹតយើងមិនអាចដឹងមុនថាមានរឿងអ្វីកើតឡើងនោះទេ"

"ស្តាប់សម្តីបងកុំជជេស អូននៅក្មេងមានរឿងជាច្រើនអូនមិនទាន់យល់ពីវាទេ! បងប្រគល់អំណាចឲ្យអូនស្មើរជាមួយបង ព្រោះបងផ្តល់តម្លៃទៅកាន់អូនក្នុងនាមជាភរិយាបង តើអូនយល់ដែរទេ?? ហ៊ីសុឹងក្រសោបមុខតូចដោយដៃទាំងសងខាងមើលមកខ្លួន។

"អូនយល់ហើយ" ស៊ុងហ៊ុនឈ្មុលខ្លួនចូលកៀកនាយធំ រង្វង់ដៃក្រសោបឱបបុរសចំពោះមុខខ្លួនជាប់។

ក្រាក!

"គេយ៉ាងម៉េចហើយ???

" លោកម្ចាស់! គេបាក់ឆ្អឹងដងកាំបិត ចំណែកជើងខាងឆ្វេងរបស់គេប្រើមិនបានមួយរយៈពេល ចំណែករាងកាយផ្នែកខាងក្រៅរបួសនឹងឆាប់ផ្សះក្រាន់តែឲ្យគេលេបថ្នាំ"

"ពេលណាទើបគេដឹងខ្លួន??

"មើលតាមស្ថានភាពសុខភាពគេជាក់ស្តែងអាច3-4ថ្ងៃទើបដឹងខ្លួន! ខ្ញុំបានពិនិត្យទៅលើមុខរបួសខ្លះវាមិនមែនទើបតែកើតឡើងទេ ស្នាមខ្លះដូចជាការធ្វើទារុណកម្មដោយវាយនិងវត្ថុអ្វីមួយ នៅលើខ្នងរបស់គេមានស្នាមជាច្រើន រួមជាមួយទ្រូងផ្នែកខាងស្តាំជាំហើម " គ្រូពេទ្យនិយាយរួចចាកចេញបាត់ទៅ។

The Power of Destiny (complete )Where stories live. Discover now