ភាគ17: ផ្តល់តម្លៃ!!

893 103 15
                                    

គ្រប់គ្នាទ្រឹងមួយកន្លែងស្ទើមិនជឿនូវអ្វីដែលខ្លួនឯងបានលឺផ្ទាល់ត្រចៀក បុរសនេះថ្លើមធំហ៊ានយកជីវិតមកដាក់ធានាក្រែងគេជាមនុស្សឯករាជ្យលើរឿងជីវិតគូ?ចុះដែលគេកំពុងនិយាយនេះជាអ្វីទៅ? គេស្រលាញ់ស៊ុងហ៊ូនថ្នាក់ណាទើបហ៊ានដាក់ដល់ជីវិតបែបនេះ??

"ល្អ! ពីពេលនេះទៅពួកយើងប្រគល់ស៊ុងហ៊ូនទៅឲ្យលោកមើលថែ កុំធ្វើឲ្យគេទឹកភ្នែកឲ្យសោះ ពេលនោះទោះប្តូរដោយអ្វីក៏យើងនិងយកគេពីលោកត្រឡប់មកវិញឲ្យទាល់តែបាន" ស៊ូអា នាងមិនខ្លាចបុរសចំពោះមុខនេះទេ បីទោះបីគេជាម៉ាហ្វៀឬជាអ្វីក៏ដោយ ក៏ខ្លួនមិនញញើតដែរ។

"ចូលរួមសោកស្តាយផង ព្រោះវាគ្មានថ្ងៃកើតឡើងនោះទេ!!! ហ៊ីសុឹងញញឹមក្បួចកែមមាត់ ទោះឲ្យនិយាយប៉ុន្មានដងទៀតក៏ដោយ វាគ្មានថ្ងៃអាចកើតឡើងនោះទេ។

ពិធីបុណ្យសពត្រូវបានបញ្ចប់ ដោយភាពនឿយហត់ស៊ុងហូនបានគេងលង់លក់តាំងពីរថយន្តវិលកង់ចេញដំណើរមកម្លេ៉ស ហ៊ីសុឹងលើកកាយស្តើងមកដាក់លើភ្លៅមាំ ដៃទាំងគូក្រសោបជុំវិញចង្កេះតូចជាប់ ស៊ុងហ៊ូនជប់មុខនៅចន្លោះក ក្រាស់សង្ងំស្រង់ក្លិនទឹកអប់តម្លៃថ្លៃចូលក្នុងពោះ ក្លិនដែលខ្លួនចូលចិត្តវាសាយភាយ ពេញច្រមុះរាល់ពេលក្បែរបុរសម្នាក់នេះ ខ្លួនចេះតែមានអារម្មណ៍ថាកក់ក្តៅ និងងងុយគេងចម្លែក។

(បើតាមការស្រាវជ្រាវ admin បានឲ្យដឹងថាបើយើងមានអារម្មណ៍ថាងងុយគេងរាល់ពេលក្បែរនណាម្នាក់ មានន័យថាម្នាក់នោះមានសុវត្ថិភាពសម្រាប់យើង ឬគេស្រលាញ់យើងខ្លាំង ពេលនោះរាងកាយនិងបញ្ចេញអ័រម៉ូនម្យ៉ាងដែលធ្វើឲ្យយើងចេះតែងងុយគេង)

*វិមានលី

ហ៊ីសុឹងបីស៊ុងហ៊ូនចេញពីរថយន្តសំដៅទៅកាន់បន្ទប់ ទម្លាក់កាយស្តើងទៅលើគ្រែពូកទន់ល្មើយយ៉ាងថ្នាក់ថ្នមជាទីបំផុត ដៃក្រាស់វែកសក់ដែលបាំងមុខចេញ ក៏មិនភ្លេចផ្តិចស្នាមថើមលើថ្ពាល់ក្រពុំផងដែរ។

សឺត!!

"គេងចុះ ថ្ងៃនេះអូនយំច្រើនពេកហើយ"

"ចៅហ្វាយ!!" ហ៊ីសុឹងធ្វើសញ្ញាដៃប្រាប់ឲ្យកាងហានស្ងាត់ព្រោះមិនចង់រំខានស៊ុងហ៊ូនគេង។

The Power of Destiny (complete )Where stories live. Discover now