ព្រឹកថ្ងៃថ្មីរាងខ្ពស់សង្ហារគ្រងឈុតត្រ័រហ្សេពណ៌ខ្មៅលេង ស្ទាយ៍បែបសមឋានៈជាមេម៉ាហ្វេមានមុខមាត់ថ្លៃថ្នូរក្នុងសង្គម រក្សាឥរិយាបថមុតមាំកំណាចជានិច្ច តែមិនអាចបិទបាំងពីផ្ទៃ មុខសែនសង្ហារខាបព្រលឹងមានមុនស្នេហ៍បានឡើយ ។ heeseung ឈរចងក្រវ៉ាត់កមុខកញ្ចក់ស្រាប់តែមានប្រអប់ដៃ តូចៗលូបមកអោបជើងនាយពីជំហៀងហើយគ្មានអ្នកណា ក្រៅពីស៊ុងហ៊ូននោះទេ ។
"ពូ?"
"យ៉ាងមិច"
"សុំទៅជាមួយដែរបានទេ? លេងទឹកមុខ ព្យាយាមទទូចសុំឲ្យនាយយកខ្លួនទៅតាម។
"អត់!"
"សុំទៅដែរ" នៅផ្ទះអផ្សុកចង់ស្លាប់យកគ្នាមកទុកចោលហើយមិនចង់ឲ្យចេញក្រៅទៀត។
"អត់!"
"មិនចឹង ពូជូនខ្ញុំទៅត្រឡប់ទៅផ្ទះវិញបានឬអត់?"
"អត់!"
អាល្អិតពេបមាត់ពេបកធ្វើតួកំសត់ កាងហានលួចសើចចង់រឹងពោះហើយពេល ឃើញចៅហ្វាយខ្លួនធ្វើដល់ម៉ាហ្វៀលបែរជាមកទំនេរញ៉ា ក្មេងឲ្យយំលេង ។
"បើឯងហ៊ានយំ យើងនិងឲ្យកាងហានយកឯងទៅបោះឲ្យក្រពើស៊ី"
"ហ៊ឹក ៗ អាំ!!! " លឺប្រយោគនេះហើយ សម្លេងយំដែលខំប្រឹងទប់លឺឡើងកាន់តែខ្លាំង។
" កុំកិកកុកពេកចាប់បោះតាមបង្អួតបាត់ឥលូវនិង " មិនត្រឹម តែនិយាយនិងមាត់ទេ ដើរទៅជិតបង្អួតជ្រលររកបោះមែន ទែនទៀត ឲ្យក្មេងភ័យខ្លួនស្រវាតោងកមនុស្សធំណែនជាប់ ធ្វើទឹកមុខគួរឲ្យអាណិត ។
"ឈប់យំហើយ ហុឹក ហុឹក!"
"ចុះនេះសម្លេងអី??" មាត់និយាយថាឈប់យំហើយ ចុះសម្លេង ងូវងុំ ក្បែរត្រចៀកនេះលឺមកពីណា?
"ពូ កាងហាន" និយាយដោយចង្អុលទៅជំនិតសង្ហារទាំងដែលនាយអត់បានដឹងរឿងអ្វីសោះ។
ខ្ជិលគិតច្រើនវែងឆ្ងាយ heeseung បញ្ជានាយជំនិតសង្ហារ បើកឡានចាកចេញពីទីនេះ ឆ្ពោះទៅកាន់ក្រុមហ៊ុន L.E ព្រោះនាយមានការត្រូវប្រជុំជាបន្ទន់ គេមិនអាចយកក្មេងនេះទៅតាមបានទេ ទោះបីកន្លែងនោះជាក្រុមហ៊ុននាយក៏ដោយ ព្រោះគ្មានកន្លែងណាមានសុវត្ថិភាពជាងនៅវិមានមួយនេះទេ។
YOU ARE READING
The Power of Destiny (complete )
Adventureប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt