ភាគបញ្ចប់

1K 123 31
                                    


9ខែកន្លងផុតថ្ងៃដែលត្រូវវះកាត់របស់ស៊ុងហ៊ូនក៏កាន់តែកៀកចូលមកដល់ នាយតូចទទួលបានការមើលថែប្រតិបត្តិសព្វគ្រប់ ហ៊ីស៊ឹងនៅក្បែរភិរិយាមិនហ៊ានទៅណាឆ្ងាយនោះទេ។

"ហ៊ី~អូនចុកចង្កេះណាស់" ស៊ុង​ហ៊ូ​នត្អូញត្អែរ ប្រាប់ស្វាមីដែលទើបតែចេញពីបន្ទប់ទឹក។

"អូនអង្គុយទៅចាប់បងច្របាច់ឲ្យ" ក្រាន់តែលឺនាយតូចនិយាយចប់ ហ៊ីស៊ឹងប្រញាប់ស្ទុះស្ទាចូលមកអង្គុយក្បែរដៃក្រាស់ច្របាច់ត្រង់ជុំវិញចង្កេះភរិយា។

"បងហត់នឿយហើយ ដែលត្រូវនៅក្បែរអូនគ្រប់ពេល"

"សម្រាប់អូនជាមួយកូន បងមិនហត់នឿយទេ"

"ហ៊ី~អូនភ័យណាស់ កាន់តែកៀកថ្ងៃវះកាត់ហើយ" ស៊ុងហ៊ូនឱនមុខចុះ អង្អែលពោះខ្លួនឯងចុះឡើង

"កុំបារម្ភបងហ្នឹងនៅក្បែរអូន" ហ៊ីស៊ឹងចាប់ដៃស៊ុងហ៊ូនមកថើប និយាយពាក្យលួងលោមឲ្យនាយតូចស្ងប់ចិត្ត។

"អូនញាំទឹកដោះគោហើយឬនៅ"

"អុ៎ះ! អូនភ្លេច"

"បងប្រាប់អូនច្រើនដងហើយ មិនអីទេចាំនៅត្រង់នេះបងទៅធ្វើវាសម្រាប់អូន"

"បាទ" ស៊ុងហ៊ូនញញឹមស្រស់ ងក់ក្បាលតិចៗចំពោះមុខហ៊ីស៊ឹង។

សម្រាប់ហ៊ីស៊ឹងមិនថាស៊ុងហ៊ូនស្ថិតនៅក្នុងរូបរាងបែបណា ក៏នាយតូចនៅតែស្រស់ស្អាតបំផុតក្នុងចិត្តនាយ ពីមួយថ្ងៃទៅមួយថ្ងៃនាយសែនស្រលាញ់ភរិយាម្នាក់នេះ ចង់មើលថែ ថ្នាក់ថ្នម មិនឲ្យឃ្លាតពីក្រសែភ្នែក។

"អួយ! ហ៊ី អូនចុកពោះ" ស៊ុងហ៊ូនអង្គុយអង្អែលពោះខ្លួនសុខៗស្រាប់តែ មានអារម្មណ៍ថាចុកឆ្អល់ឡើងមកភ្លាមៗ នាយតូចស្រែកហៅស្វាមីដែលចេញទៅមិនយូប៉ុន្នានឲ្យត្រឡប់មកវិញ ពេលនេះខ្លួនពិបាកទ្រាំខ្លាំងណាស់ ទឹកសណើមជ្រាបតាមកន្ទុយភ្នែក ក្តោបពោះក្តាប់កម្រាលពោះជាប់។

"ស៊ុងហ៊ូន!" ហ៊ីស៊ឹងទុកថាស់ក្នុងដៃដែលកាន់មកនៅលើតុក្បែរក្បាលគ្រែ រហ័សចូលក្បែរស៊ុងហ៊ូនចាប់ដៃជាប់ នាយក្រាស់ភ័យស្លន់ស្លោមួយរំពិចអម្បាញ់មិញនៅធម្មតាទេតើ ។

The Power of Destiny (complete )Where stories live. Discover now