ភាគ10: លួងលោមបែបប្រយោល!!

1K 105 17
                                    

*ក្នុងវិមាន

"អ្នកប្រុសតូចកើតអី?" នៅសុខៗស្រាប់តែលឺសម្លេងចម្លែកបន្លឺចេញមក អត់មិនបាននិងដើរទៅមើល គឺមានក្មេងខ្លះកំពុងសង្ងយំនៅក្នុងផ្ទះបាយ ដោយដៃមាន strawberry មួយប្រអប់កំពុងច្បាមដាក់ចូលក្នុងមាត់ ថ្ពាល់ប៉ោងៗ មាត់ទំពារឥតឈប់ ភ្នែកក្រហមដូចម្ទេចទុំ ច្រមុះហឺតហតខ្លួនញ័រទទ្រើក។

"ហុឹក ហុឹក បងស៊ូល" ងើយមុខឡើងសម្លឹងចំអ្នកចំពោះមុខអារម្មណ៍អាក់អន់ចិត្ត បុកផ្ទប់ញ័ពេញប្រអប់ទ្រូង រាល់ពេលនឹកឃើញពីបុរសម្នាក់នោះ។

"អ្នកប្រុសតូចកើតអី អ្នកណាធ្វើឲ្យអ្នកប្រុសយំខ្ញុំនិងទៅវាយគេ"ស៊ូលវ៉ុនចូលទៅលើកកាយតូចក្រោកឈពេញកម្ពស់ និងជួយរៀបសក់ក្បាលឲ្យមានរបៀប។

"គល់ឈើ!"

"គល់ឈើ????? ផ្ទួនពាក្យស៊ុងហ៊ូន ក្នុងចិត្តមិនយល់ពីអ្វីដែរកាលតូចនិយាយនោះទេ ស្រាប់តែមានសម្លេងបន្លឺឡើងពីក្រោយខ្នង ស៊ូលវ៉ុនរហ័សងាកក្រោយឃើញថាជាចៅហ្វាយខ្លួន មិនដឹងថាឈរនៅកន្លែងនេះតាំងពីពេលណានោះទេ??

"មានរឿងអី??" ហ៊ីសុឹងចូលមកលឺសម្លេងក៏ដើរទៅមើល ចៃដន្យឃើញក្មេងខ្លះកំពុងរៀបរាប់ទូលពិតពីគេ។

"នោះ!!"ដៃតូចលើកឡើងចង្អុរទៅកាន់ហ៊ីសុឹង ក្នុងន័យបញ្ជាក់ថានាយនេះហើយគល់ឈើ ដែលជាមូលហេតុធ្វើឲ្យខ្លួនត្រូវមកសង្ងំយំនៅទីនេះ។

"អ្នកប្រុសតូច!" ស៊ូលវ៉ុនប្រញ៉ាប់ទាញដៃកាយតូចទម្លាក់ចុះវិញ ក្នុងចិត្តប្រហោងពោះពន់ពេកមិននឹកស្មានថាស៊ុងហ៊ូន ហ៊ានលើកដៃចង្អុលចំពីមុខម្ចាស់ប្រុសខ្លួន។

ហ៊ីសុឹងក្នក់ខ្នាញ់ក្នុងចិត្តជាមួយក្មេងចំពោះមុខ ជំហានជើងវែងពាំនាំកាយមាំចូលទៅជិត ស៊ុងហ៊ូនងើយមុខមើលកាយធំ កម្ពស់ខ្លួនក្រោមចង្ការក្រាស់ ភ្នែកមូលក្រឡង់បើកឡើងភ្លឹកៗ ដៃតូចកាន់ជាប់មិនព្រមទម្លាក់ strawberry ដែលនៅសល់ក្នុងដៃឡើយ។ ហ៊ីសុឹងរហ័សទាញចង្កេះមួយក្តាបយកមកអោបជាប់ទ្រូង ឃើញស្ថានការណ៍មិនស្រួលស៊ូលវ៉ុនក្រឡែករកផ្លូវគេចចេញទៅ នៅសល់តែពូក្មួយពីនាក់ដែលមិនជាប់សាច់ឈាមជាមួយគ្នា។

The Power of Destiny (complete )Where stories live. Discover now